ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអារ៉ាប៊ីសាអ៊ូឌីតរាយការណ៍កាលពីថ្ងៃសៅរ៍ថា ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតនិយាយថាខ្លួនបានចាប់ផ្តើមការវាយលុកថ្មីមួយទៅលើទីតាំងរបស់ក្រុមឧទ្ទាម Houthi នៅក្នុងរដ្ឋធានីសាណាអារបស់យេម៉ែន។ ក្រុមចម្រុះនេះនិយាយថា ការវាយឆ្មក់តាមអាកាសមានបំណងបំផ្លាញតំបន់ការពារដែនអាកាសចំនួន៥ និងឃ្លាំងផ្ទុកមីស៊ីលផ្លោងមួយដែលរៀបចំដោយក្រុម Houthi។ មិនយូរប៉ុន្មាន បន្ទាប់ពីការប្រកាសនេះធ្វើឡើង សាក្សីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរាយការណ៍ថា វាមានការផ្ទុះយ៉ាងធ្ងន់ធ្ងរជាច្រើនដែលធ្វើអោយរញ្ជួយទីក្រុងនេះក្នុងរយៈពេលប៉ុន្មាននាទីតែប៉ុណ្ណោះរួមជាមួយនឹងសំឡេងរបស់យន្តហោះជាច្រើននៅលើអាកាសថែមទៀត។ ក្រុមចម្រុះនេះនិយាយថា ការដំឡើងរបស់ក្រុម Houthi បង្កការគំរាមកំហែងដល់អង្គការសហប្រជាជាតិ និងយន្តហោះរបស់អង្គការអន្តរជាតិដទៃទៀតដែលធ្វើដំណើរឆ្លងកាត់ដែនអាកាសរបស់ទីក្រុងយេម៉ែននោះ៕
