ប្រទេសវៀតណាមចោទប្រកាន់ថា នាវាស្ទង់មើលប្រេងរបស់ចិនរំលោភលើអធិបតេយ្យភាពរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូង

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៩ ​ខែកក្កដា ឆ្នាំ២០១៩

ក្រុងហាណូយកាលពីថ្ងៃសុក្រចោទប្រកាន់ថា នាវាស្ទង់មើលប្រេងរបស់ចិន និងអ្នកយាមល្បាតបំពាន​លើអធិបតេយ្យភាពរបស់ខ្លួន ហើយទាមទារឱ្យចិនដកនាវាចេញពីដែនទឹកវៀតណាម។ Reuters និយាយថា អ្នកជំនាញការមូលដ្ឋានយោធាអាមេរិករាយការណ៍កាលពីថ្ងៃពុធថា នាវាចម្បាំងចិន និងវៀតណាមប្រឈមមុខដាក់គ្នាជាច្រើនសប្តាហ៍នៅជិតប្លុកប្រេងមួយនៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម។ ទាំងក្រុងប៉េកាំង និងហាណូយមិនបានបញ្ជាក់អះអាងដោយ​ផ្ទាល់ឬបដិសេធ​របាយការណ៍នេះទេ។ លោកស្រី Le Thi Thu Hang អ្នកនាំពាក្យក្រសួងការបរទេស​និយាយនៅ​ក្នុងទីក្រុង​ហាណូយថា “នាវាចម្បាំងចិន Haiyang Dizhi 8 និងអ្នកអមការពារធ្វើសកម្មភាពនៅតំបន់​ភាគខាងត្បូងនៃសមុទ្រខាងកើតដែលរំលោភលើតំបន់សេដ្ឋកិច្ចផ្តាច់មុខ និងតំបន់ខ្ពង់រាបរបស់វៀត​ណាម”។ លោកស្រីនិយាយថាវៀតណាមទាមទារឱ្យចិនបញ្ឈប់ “សកម្មភាពខុសច្បាប់” និងថា​នាវា​របស់ខ្លួនចាកចេញពីដែនទឹកវៀតណាម។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Geng Shuang និយាយកាលពីថ្ងៃពុធថា ក្រុងប៉េកាំងសង្ឃឹមថា “ភាគីវៀតណាមអាចគោរពសិទិ្ធ និងយុត្តាធិការ​អធិបតេយ្យភាពរបស់ចិនលើដែនទឹកដែលពាក់ព័ន្ធនេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here