យន្តហោះអូស្ត្រាលីជាង៦០គ្រឿងត្រូវផ្អាកការហោះហើរបន្ទាប់ពីធ្លាក់យន្តហោះមួយនៅប្រទេសស៊ុយអែត

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៩

យន្តហោះដែលផលិតនៅអូស្ត្រាលីសរុបចំនួន៦៣គ្រឿងត្រូវផ្អាកការហោះហើរនៅជុំវិញពិភពលោក​បន្ទាប់ពីការធ្លាក់យន្តហោះមួយយ៉ាងធ្ងន់ធ្ងរនៅប្រទេសស៊ុយអែតដែលមនុស្ស៩នាក់ស្លាប់។ អាជ្ញាធរសុវត្ថិភាពអាកាសចរណ៍ស៊ីវិលអូស្ត្រាលីបញ្ជាឱ្យផ្អាកយន្តហោះ GA8 របស់ក្រុមហ៊ុនយីហោ GippsAero ដែលមានមូលដ្ឋាននៅទីក្រុង Victoria ដែលកំពុងរង់ចាំការស៊ើបអង្កេត​ពីប្រទេសស៊ុយអែត និងសហភាពអឺរ៉ុបនៅថ្ងៃទី១៤ ខែកក្កដានេះ។ យន្តហោះនៅក្នុង​ប្រទេស​ស៊ុយអ៊ែតដែលប្រើប្រាស់ដោយក្រុមឆ័ត្រយោងមួយនៅពេលវាធ្លាក់នោះគឺជាអ្វីដែលមន្រ្តីមូលដ្ឋានពិពណ៌នាថា វាជាផ្នែកមួយនៃគ្រោះថ្នាក់អាកាសចរណ៍ដ៏អាក្រក់បំផុតរបស់ប្រទេសនេះ។ ការ​ផ្អាក​យន្តហោះ GA8 នេះគឺមានរយៈពេលរហូតដល់ថ្ងៃទី៣ ខែសីហាខាងមុខនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here