ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩
ក្រុមបុរសពាក់ម៉ាស់រាប់សិបនាក់ប្រដាប់ដោយដំបងឆក់វាយលុកនៅស្ថានីយរថភ្លើងមួយកន្លែងនៅស្រុក Yuen Long ទីក្រុងហុងកុងកាលពីថ្ងៃអាទិត្យនេះ។ ខ្សែវីដេអូខ្លី ដែលបង្ហោះនៅលើបណ្តាញសង្គមបង្ហាញក្រុមពាក់របាំងមុខទាំងអស់ពាក់អាវយឺតពណ៌សហើយវាយប្រហារមនុស្សលើវេទិកា និងរថភ្លើងផងដែរ។ នៅក្នុងហេតុការណ៍នេះ មនុស្ស៤៥នាក់រងរបួស ហើយមានម្នាក់នៅក្នុងស្ថានភាពធ្ងន់ធ្ងរ៕