ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩
យោងតាមប្រភពភ្នាក់ងារ AP បានឱ្យដឹងថា មេដឹកនាំកំពូលអ៊ីរ៉ង់មានប្រសាសន៍នៅថ្ងៃចន្ទអំឡុងកិច្ចប្រជុំមួយជាមួយគណៈប្រតិភូមកពីក្រុមសកម្មជនហាម៉ាប៉ាឡេស្ទីនថា ក្រុងតេអេរ៉ង់នឹងមិនបោះបង់ជំហរគាំទ្រប្រទេសប៉ាឡេស្ទីននោះទេ។ ភ្នាក់ងារព័ត៌មានដកស្រង់ប្រសាសន៍របស់លោក អាយ៉ាថូឡាស អាលី ខេមិណី ថា “ការគាំទ្រប្រទេសប៉ាឡេស្ទីនគឺជាកត្តាមនោគមវិជ្ជា និងសាសនា”។ គណៈប្រតិភូរបស់ក្រុមហាម៉ាស់ដឹកនាំដោយអនុប្រធានរបស់ខ្លួនគឺលោកសាឡេស អាល់អារ៉ូរ៉ី។ ក្រុមនេះជួបជាមួយលោក កាម៉ាល ខារ៉ាហ្ស៉ី ជាទីប្រឹក្សារបស់លោក ខេមិណី។ យោងតាមប្រភព IRNA បង្ហាញថា ដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់ធ្វើឡើងក្រោយពីមន្រ្តីជាន់ខ្ពស់អ៊ីរ៉ង់លោក ហូសៀន អាម័រ អាប់ឌុលឡាហេន ទៅប្រទេសលីបង់នៅសប្តាហ៍មុន។ កម្លាំងអ៊ីរ៉ង់គាំទ្រទាំងក្រុមហាម៉ាស់ និងក្រុមសកម្មប្រយុទ្ធហេប៉ូឡា។ លោក ខេមិណី ថែមទាំងធ្វើការថ្កោលទោសចំពោះផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រាប់គម្រោងការនៅមជ្ឈឹមបូព៌ា។ លោកចាត់ទុកថានោះជាការផ្សំគំនិតដ៏គ្រោះថ្នាក់ ហើយលោកជំរុញអ្នកដើរតាមមិនយល់ព្រមក្នុងការលុបបំបាត់អត្តសញ្ញាណប៉ាឡេស្ទីនដោយប្រើលុយ៕
