សន្តិសុខអ៊ីរ៉ាក់ចាប់ខ្លួនភេរវករពីរនាក់ក្នុងខេត្ត Kirkuk

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩

ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ប្រកាសកាលពីថ្ងៃចន្ទនេះថាបានចាប់ខ្លួនភេរវករ២នាក់ក្នុងខេត្ត Kirkuk ដែលជាខេត្តសម្បូរប្រេង។ នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានក្រសួងបាន​និយាយថាកម្លាំងសន្តិសុខ​បានចាប់ខ្លួនភេរវករ២នាក់ក្រោយពីសម្រុកចូលកន្លែងលាក់ខ្លួនរបស់ពួកគេដែលស្ថិតនៅក្នុងស្រុក Hawija ខេត្ត Kirkuk។ ភេរវករទាំង២នាក់ត្រូវបានប្រគល់ទៅ​ឱ្យអាជ្ញាធរមានសមត្ថកិច្ចដើម្បី​ធ្វើការសាកសួរ ខណៈពួកគេកំពុងប្រឈមនឹងការចោទប្រកាន់ពីបទភេរវកម្ម។ គួររំលឹកថា​អំពើហិង្សា​នៅក្នុងប្រទេសបានកើនឡើងបន្ថែមទៀតជាមួយនឹងការកើតមាននៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេស្ថិតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរីកាលពីឆ្នាំ២០១៤។ ការកើន​ឡើង​នៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបណ្តាលឲ្យមនុស្សជាង៥លាននាក់​ផ្លាស់ទីលំនៅ​នៅទូទាំងប្រទេសអ៊ីរ៉ាក់ ហើយក៏បណ្តាលឲ្យមនុស្សជាង១១លាននាក់​ត្រូវការជំនួយ​មនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការ​មនុស្សធម៌៕

LEAVE A REPLY

Please enter your comment!
Please enter your name here