ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩
រដ្ឋមន្ត្រីការបរទេសលោក មេវលុត កាវូសូលូ មានប្រសាសន៍នៅថ្ងៃចន្ទថា ប្រសិនបើតំបន់សុវត្ថិភាពនៅភាគខាងជើងប្រទេសស៊ីរីមិនត្រូវបានបង្កើតឡើងទេ ហើយប្រសិនបើការគំរាមកំហែងនៅតែបន្តប្រឆាំងនឹងក្រុងអង់ការ៉ា ប្រតិបត្តិការយោធានឹងបើកដំណើការនៅភាគខាងកើតទន្លេអឺប្រាត។ ប្រទេសទួរគីកំពុងចរចាជាមួយក្រុងវ៉ាស៊ីនតោនស្តីពីការបង្កើតតំបន់សុវត្ថិភាពមួយនៅព្រំដែនរបស់ខ្លួន និងព្រំដែនភាគឦសានប្រទេសស៊ីរីដែលជាទីកន្លែងដែលសហរដ្ឋអាមេរិកគាំទ្រកងជីវពល YPG ឃឺដ។ ក្រុងអង់ការ៉ាចាត់ទុកក្រុម YPG ជាអង្គការភេរវកម្ម។ លោក កាវូសូលូ ប្រាប់ទូរទស្សន៍ TGRTHaber ថា លោកសង្ឃឹមថាកិច្ចព្រមព្រៀងនឹងត្រូវបានសម្រេចបន្ទាប់ពីមានកិច្ចចរចានៅទីក្រុងអង់ការ៉ានៅថ្ងៃចន្ទជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិកលោក ជេម ជេហ្វឺរ៉ី នៅប្រទេសស៊ីរី៕
