ចក្រភពអង់គ្លេសនឹងបញ្ជូនកងកម្លាំងចំនួន២៥០នាក់ទៅសាធារណរដ្ឋម៉ាលីដើម្បីរក្សាសន្តិភាព

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩

យោងតាមប្រភពក្រសួងការពារជាតិបង្ហាញឱ្យដឹងថា ចក្រភពអង់គ្លេសនឹងបញ្ជូនកងទ័ព​ចំនួន២៥០នាក់​ទៅសាធារណរដ្ឋម៉ាលីភាគខាងលិចប្រទេសអាហ្វ្រិកនៅឆ្នាំក្រោយ។ នោះជាផ្នែមួយ​ នៃប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក ផេននី ម័រដាន មានប្រសាសន៍នៅថ្ងៃចន្ទថា “នៅតំបន់មួយក្នុងចំណោមតំបន់ក្រីក្របំផុត និងផុយស្រួយ​បំផុត​ក្នុងពិភពលោក វាជារឿងត្រឹមត្រូវដែលយើងគាំទ្រដល់ប្រជាជនងាយរងគ្រោះបំផុត​មួយចំនួន​របស់ពិភពលោក ហើយផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងផ្នែកមនុស្សធម៌ និងសន្តិសុខរបស់យើង​នៅតំបន់សាហេល។ “លោកបន្ថែមថា បុគ្គលិកបម្រើការនៅចក្រភពអង់គ្លេសនឹងធ្វើការជាមួយដៃគូក្នុង​តំបន់ដើម្បីជួយលើកកម្ពស់សន្តិភាព ដោយធ្វើការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងពីភាពជ្រុលនិយម និងការពារសិទ្ធិមនុស្សនៅក្នុងសាធារណរដ្ឋម៉ាលី៕

LEAVE A REPLY

Please enter your comment!
Please enter your name here