សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធថាលោកមិនបានអនុញ្ញាតឱ្យមានមូលដ្ឋានទ័ពជើងទឹកចិននៅកម្ពុជា

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩

នៅថ្ងៃចន្ទនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា​បដិសេធថា មិនបានអនុញ្ញាតឱ្យប្រទេសចិន​បង្កើត​ទីបញ្ជាការ​យោធាក្នុងប្រទេសអាស៊ីអាគ្នេយ៍នោះទេ។ យោងរបាយការណ៍ព័ត៌មានមួយលើកឡើងថា ប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្ងាត់​មួយដែលអនុញ្ញាតឱ្យក្រុងប៉េកាំង​ប្រើប្រាស់​មូលដ្ឋានកងទ័ពជើងទឹកនៅឈូងសមុទ្រថៃ។ សម្តេចតេជោ ហ៊ុន សែន ប្រាប់គេហទំព័រ Fresh News ថា របាយការណ៍ដែលកាសែត The Wall Street Journal បង្កើតឡើង​គឺជាព័ត៌មាន​មិនត្រឹមត្រូវ ហើយលោកអះអាងថាកម្ពុជាមិនដែលបាន​ពិភាក្សាជាមួយប្រទេសចិនដើម្បីបង្កើត​មូលដ្ឋានទ័ព​នោះទេ។ ភ្នាក់ងារព័ត៌មាន AP ដកស្រង់​ប្រសាសន៍​របស់សម្តេច ថា “ពុំមានរឿងហ្នឹង​កើតឡើងទេ។ ការបង្កើតមូលដ្ឋានយោធា​បរទេស​គឺជាការប្រឆាំងនឹងរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជា”។ គួររំលឹកផងដែរថា ប្រទេសចិនគឺ​ជា​អ្នកវិនិយោគទុន​ដ៏ធំជាងគេ និងជាដៃគូនយោបាយ​ដ៏ជិតស្និទ្ធរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here