ប្រភពព័ត៌មានពី The Ashahi Shimbun ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
យោងតាមការិយាល័យបុគ្គលិកសហភាពកូរ៉េបាននិយាយថាម៉ាស៊ីនប្រកាស់អាសន្នរបស់យោធាកូរ៉េខាងត្បូងបានបន្លឺឡើងភ្លាមៗ និងបានបាញ់ព្រមានដោយហេតុថា “យន្តហោះយោធារុស្ស៊ីបានទន្ទ្រានចូលដែនអាកាសរបស់ខ្លួន២ដងនៅដែនសមុទ្រជប៉ុនកាលពីព្រឹកថ្ងៃទី២៣នេះ”។ បើតាមការរាយការណ៍បានឲ្យដឹងថាតំបន់នេះគឺស្ថិតនៅក្បែរកោះ Takeshima (ឈ្មោះកូរ៉េ Dokushima)។ នៅព្រឹកព្រលឹមថ្ងៃដដែលនេះយន្តហោះយោធាចិនបានចូលទៅក្នុងតំបន់បែងចែកដែនការពារអាកាស របស់កូរ៉េក្បែរថ្មប៉ប្រះទឹកនៅលើសមុទ្រចិនខាងកើត Eodo។ នៅក្នុងតំបន់ជុំវិញកោះមានការត្រួតស៊ី គ្នារវាងជប៉ុន ចិន និងកូរ៉េ ហើយមេបញ្ជាការកងទ័ពសហភាពកូរ៉េបាននិយាយថា “យន្តហោះចិនបាន ចូលតំបន់ការពារអាកាសរបស់ជប៉ុន”។ ក្រសួងការពារជាតិ និងក្រសួងការបរទេសកូរ៉េគ្រោងនឹងធ្វើការតវ៉ាប្រឆាំងនឹងរុស្ស៊ី និងចិនក្នុងករណីចូលក្នុងតំបន់ដែលមានជម្លោះដែនអាកាស និងការពារដែនអាកាសដោយគ្មានការជូនដំណឹងជាមុនតាមផ្លូវការទូត៕
