លោក Bolton ពិភាក្សាពីបញ្ហាអ៊ីរ៉ង់ និងកូរ៉េខាងត្បូងជាមួយមន្ត្រីរបស់ប្រទេសជប៉ុន

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២២ ​ខែកក្កដា ឆ្នាំ២០១៩

ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក John Bolton រៀបចំការចរចាកាលពីថ្ងៃចន្ទនេះ​ជាមួយ​មន្ត្រី​ជប៉ុន​នៅ​ទីក្រុងតូក្យូ។ យោងតាមការរាយការណ៍របស់ AP បានឲ្យដឹងថា​កិច្ចប្រជុំនេះរៀបចំដើម្បី​ពិភាក្សា​ពីក្រុម​យោធាចម្រុះដែលដឹកនាំដោយ​អាមេរិក​ដើម្បីការពារការដឹកជញ្ជូននៅក្នុងច្រកសមុទ្រ Hormuz ស្របពេលដែលភាពតានតឹង​កើន​ឡើង​នៅក្នុងតំបន់នេះ។ ប្រទេសជប៉ុនដែលប្រើប្រាស់កម្លាំង​គឺត្រូវ​បានកំណត់ដើម្បីស្វ័យការពារ​ក្រោមរដ្ឋធម្មនុញ្ញរបស់អ្នកសន្តិភាពនិយម​គឺមានការប្រុងប្រយ័ត្នអំពី​ក្រុមយោធាចម្រុះ។ លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ និយាយថា គាត់ចង់ដឹងបន្ថែមអំពី​គោលបំណងរបស់ក្រុងវ៉ាស៊ីនតោនមុនពេលសម្រេចចិត្តថាតើជប៉ុនអាចសហការគ្នាបានឬយ៉ាងណានោះ? ក្រោយពេលជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុនលោក Taro Kono លោក Bolton និយាយថា ពួកគេ “ពិភាក្សារទៅលើរឿងជាច្រើន”។ បណ្តាញព័ត៌មានជប៉ុននិយាយថា លោក Bolton ក៏អាចពិភាក្សាគ្នាអំពីជម្លោះរវាងប្រទេសជប៉ុន និងកូរ៉េខាងត្បូងជុំវិញបញ្ហាជួញដូរ និងបញ្ហា​ពលកម្ម​សម័យសង្គ្រាមផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here