ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
នៅពេលប្រទេសអ៊ីរ៉ង់រឹបអូសនាវាដឹកប្រេងដែលប្រើបា្រស់ទង់ជាតិអង់គ្លេស កាលពីថ្ងៃសុក្រ វាអាច ធ្វើឲ្យយើងមានអារម្មណ៍ថាភ្ញាក់ផ្អើលខ្លាំង ក៏ប៉ុន្តែវាមិនពិននោះទេ។ នេះជាព្រឹត្តិការណ៍ចុងក្រោយមួយ នៅក្នុងចំណោមព្រឹត្តិការណ៍ជាច្រើន ដែលនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសអ៊ីរ៉ង់។ ឆ្មាំបដិវត្តរបស់ប្រទេសអ៊ីរ៉ង់ ចាប់នាវាឈ្មោះ Stena Impero និងសមាជិកនាវិក ២៣នាក់ នៅក្នុងឈូងសមុទ្រ កាលពីថ្ងៃសុក្រ។ ទទឹមនឹងនេះទីក្រុងតេអេរ៉ង់ចោទប្រកាន់ថានាវារំលោភលើច្បាប់ដែនសមុទ្រអន្តរជាតិ ក៏ប៉ុន្តែចក្រភពអង់គ្លេស ចោទប្រកាន់ទៅការឹបអូស គឺជាការឹបអូសដោយខុសច្បាប់នៅក្នុងដែនទឹកអូម៉ង់ និងបង្ខំឱ្យនាវានោះធ្វើដំណើរទៅកំពង់ផែដារ៉ានអាបាស់របស់ប្រទេសអ៊ីរ៉ង់ផងដែរ។ សូមបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់បានបញ្ចេញរូបភាពនៃសមាជិកនាវិកនៅលើនាវានេះផងដែរ៕
