IAEA ៖ ប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិលោក Amano ស្លាប់នៅអាយុ៧២ឆ្នាំ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២២ ​ខែកក្កដា ឆ្នាំ២០១៩

Reuters រាយការណ៍ថា ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) និយាយកាលពីថ្ងៃចន្ទនេះថា ប្រធានឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិលោក Yukiya Amano លាចាកលោក​ហើយ។ ព័ត៌មាននេះធ្វើឡើងខណៈដែលបុរសជប៉ុនវ័យ៧២ឆ្នាំរូបនេះកំពុងរៀបចំចុះចេញ​ពីតំណែង​ដោយសារជំងឺដែលមិនមានការបញ្ជាក់នៅឡើយទេ។ លោក Amano កាន់តំណែងជាអគ្គនាយករបស់ IAEA ចាប់តាំងពីឆ្នាំ២០០៩ និងដឹកនាំភ្នាក់ងារអង្គការសហប្រជាជាតិតាមរយៈដំណាក់កាល​នៃការទូត​ដ៏ខ្លាំងក្លាស្តីពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះ។ គាត់ត្រូវគេរៀបចំឱ្យចាកចេញពីតំណែង​របស់គាត់​នៅក្នុងខែមីនា​មុនពេលបញ្ចប់អាណត្តិ៤ឆ្នាំលើកទី៣ របស់គាត់ដែលដំណើរ​ការរហូតដល់​ថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here