ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩
ភ្នាក់ងារព័ត៌មាន AFP រាយការណ៍ថា កងកម្លាំងអារ៉ាប់ជាផ្នែកមួយនៃសម្ព័ន្ធយោធាចម្រុះមិនចាកចេញពីប្រទេសយេម៉ែនទេទោះបីជាមានការដកថយ និងពង្រាយកម្លាំងអារ៉ាប់ឡើងវិញក៏ដោយ។ រដ្ឋមន្រ្តីក្រសួងការបរទេសលោក អានវ៉ា ហ្គាហ្គាស (Anwar Gargash) មានប្រសាសន៍នៅថ្ងៃចន្ទក្នុងកាសែតវ៉ាស៊ីនតោនប៉ុស្តិ៍ថា “កងកម្លាំងអារ៉ាប់ និងក្រុមចម្រុះទាំងអស់មិនចាកចេញពីប្រទេសយេម៉ែនទេ។ ខណៈដែលយើងនឹងធ្វើប្រតិបត្តិការផ្សេងគ្នា ប៉ុន្តែវត្តមានយោធារបស់យើងនឹងនៅតែមាននៅទីនោះ។” កងកម្លាំងអារ៉ាប់ប្រកាសនៅដើមខែនេះថា ពួកគេកំពុងដកទ័ព និងពង្រាយកម្លាំងទ័ពឡើងវិញនៅក្នុងប្រទេសយេម៉ែន។ កងកម្លាំងអារ៉ាប់គឺជាដៃគូសំខាន់នៅក្នុងសម្ព័ន្ធយោធា(ដឹកនាំដោយអារ៉ាប៊ីសោឌីត) ធ្វើអន្តរាគមន៍នៅក្នុងប្រទេសយេម៉ែននៅឆ្នាំ២០១៥ ដើម្បីគាំទ្ររដ្ឋាភិបាលដែលទទួលស្គាល់ពីអន្តរជាតិលោក អាប់ដ្រាបូ ម៉ានសួ ហាឌី ប្រឆាំងនឹងពួកឧទ្ទាមហ៊ូទី។ លោក ហ្គាហ្គាស ថ្លែងថា ក្រុមហ៊ូទីគួរតែមើលឃើញការផ្លាស់ប្តូររបស់កម្លាំងអារ៉ាប់ជាវិធានការកសាងទំនុកចិត្តក្នុងការបង្កើតសន្ទុះថ្មីដើម្បីបញ្ចប់ជម្លោះ”៕
