ក្រុមមន្ត្រីរបស់ប្រទេសកូរ៉េខាងត្បូងនិយាយថា ទីក្រុងព្យុងយ៉ាងធ្វើការបាញ់សាកល្បងមីស៊ីលចម្ងាយខ្លីថ្មីចំនួនពីរគ្រាប់ទៀតនៅថ្ងៃព្រហស្បតិ៍នេះ។ នេះគឺជាការបាញ់បង្ហោះលើកដំបូងចាប់តាំងពីមេដឹកនាំរបស់ប្រទេសកូរ៉េខាងជើង លោកគីមជុងអ៊ុន និងប្រធានាធិបតីអាមេរិកលោក Donald Trump យល់ព្រមជាមួយគ្នាដើម្បីធ្វើឱ្យមានកិច្ចចរចាបញ្ឈប់នុយក្លេអ៊ែរកាលពីខែមុន។
ក្រសួងការពារជាតិរបស់ប្រទេសកូរ៉េខាងត្បូងជំរុញឱ្យប្រទេសកូរ៉េខាងជើងបញ្ឈប់សកម្មភាពទាំងនេះដែលមិនជួយសម្រួលដល់ភាពតានតឹងនោះទេ ហើយនិយាយថាការធ្វើតេស្តនេះបង្កការគំរាមកំហែងផ្នែកយោធា នេះបើតាមការរាយការណ៍របស់ Reuters។
វាមិនច្បាស់ភ្លាមៗនោះទេថាតើមីស៊ីលនេះមានប្រើប្រាស់នូវបច្ចេកវិទ្យាគ្រាប់ផ្លោង (ballistic technology) ឬអត់នោះ ព្រោះវាជាការរំលោភលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលផ្តោតលើកម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងជើង។ ប្រទេសកូរ៉េខាងជើងបាញ់មីស៊ីលចេញពីទីក្រុងឆ្នេរសមុទ្រភាគខាងកើតទីក្រុង Wonsan ដោយមានចម្ងាយប្រហែល 430 គីឡូម៉ែត្រ និងចម្ងាយ 690 គីឡូម៉ែត្រជុំវិញសមុទ្រ៕
ប្រភព RT ចុះផ្សាយថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩
https://www.rt.com/newsline/465024-korea-test-fires-missiles/