ក្រសួងការពារជាតិ៖ យន្ដហោះចម្បាំង Azerbaijani  ធ្លាក់នៅសមុទ្រកាសព្យែន (Caspian Sea)

0

ក្រសួងការពារជាតិនិយាយនៅថ្ងៃព្រហស្បតិ៍នេះថាយន្ដហោះចម្បាំង Azerbaijani ធ្លាក់នៅជិតរដ្ឋធានីបាគូ។ គ្រោះថ្នាក់នេះកើតឡើងអំឡុងពេលហ្វឹកហាត់ការហោះហើរ។ ក្រសួងនេះឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះ MIG-29 បាត់ខ្លួនចេញពីរ៉ាដានៅវេលាម៉ោង 22 និង 30 នាទីល្ងាចថ្ងៃពុធនេះ។

ក្រសួងបន្ថែមថា យន្ដហោះនេះត្រូវគេជឿថាធ្លាក់នៅក្នុងសមុទ្រកាសព្យែន(Caspian Sea)ហើយការខិតខំស្វែងរក និងជួយសង្គ្រោះអ្នកបើកបរត្រូវផ្តួចផ្តើមឡើងផងដែរ។ តាមការណែនាំរបស់រដ្ឋមន្ត្រីការពារជាតិអោយដឹងថា គណៈកម្មការពិសេសមួយត្រូវបង្កើតឡើងដើម្បីស្វែងរកនូវមូលហេតុនៃការធ្លាក់យន្តហោះនេះ៕

ប្រភព RT ចុះផ្សាយថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩

https://www.rt.com/newsline/465023-azerbaijan-fighter-jet-caspian/

LEAVE A REPLY

Please enter your comment!
Please enter your name here