ប៉ូលិសនិយាយថា បុរសម្នាក់រងការសង្ស័យ ប្រព្រឹត្តិបទល្មើសភេរវកម្ម ក្រោយការវាយឆ្មក់២ដង នៅក្នុងទីក្រុង Lancashire តែត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់នោះទេ។
ប៉ូលិសស្វែងរកទីតាំងនៅតំបន់ Burnley និងតំបន់ Accrington កាលពីថ្ងៃទី១៨ ខែកក្កដា ហើយបានយកបុរស២នាក់ដែលម្នាក់វ័យ៣៣ឆ្នាំ និងម្នាក់ទៀតវ័យ៣៤ឆ្នាំ ចូលទៅក្នុងមន្ទីរឃុំឃាំងផងដែរ។
បុរសម្នាក់វ័យ៣៤ឆ្នាំរូបនេះនឹងមិនប្រឈមមុខនឹងសកម្មភាពណាមួយឡើយ តែត្រូវរងការសង្ស័យរៀបចំ ឬញុះញង់ឱ្យមានអំពើភេរវកម្ម។
ចំណែកឯបុរសវ័យ៣៣ឆ្នាំដែលសង្ស័យផ្សព្វផ្សាយព័ត៌មានភេរវកម្ម តែត្រូវដោះលែងវិញ ក្រោមការស៊ើបអង្កេតកាលពីថ្ងៃសុក្រ៕

ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី24 ខែកក្កដា ឆ្នាំ2019:
https://www.bbc.com/news/uk-england-lancashire-49095669









