មន្ត្រីម្នាក់មកពីស្ថានទូតបេឡារុស្ស (Belarusian) នៅក្នុងប្រទេសទួគីត្រូវពលរដ្ឋទួគីគេបាញ់ពីលើក។ គេរាយការណ៍ថា ពលរដ្ឋនោះជាអ្នកជិតខាងរបស់មន្ត្រីការទូត។ មន្ត្រីរូបនោះត្រូវគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ហើយគាត់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ លោកអាឡិកសាន ផូហ្គានស្ហេវ(Aleksandr Poganshev) ជាអនុរដ្ឋលេខាធិការកិច្ចការរដ្ឋបាលនៃស្ថានទូតបេឡារុស្សត្រូវគេបាញ់ក្នុងទីក្រុងអានការ៉ានៅរសៀលថ្ងៃពុធ ដោយគេមិនទាន់បញ្ចេញឈ្មោះជនល្មើសទេ។
គេរាយការណ៍ថា អ្នកបាញ់ប្រហារផ្តាច់ជីវិតរបស់ខ្លួន ក្រោយពីមានហេតុការណ៍នេះ។ ភ្នាក់ងារព័ត៌មានរបស់ក្រសួងការបរទេសបេឡារុសប្រាប់បណ្តាញស្ពាត់នីគ(Sputnik)ថា អ្នកវាយប្រហារនោះមានស្មារតីមិនល្អ។ បុគ្គលិកស្ថានទូតប្រទេសបេឡារុស្សត្រូវវិលត្រឡប់ទៅផ្ទះវិញជាមួយកូនប្រុសរបស់គាត់នៅពេលគាត់ត្រូវពលរដ្ឋទួគីបាញ់ ហើយអ្នកបាញ់រូបនោះជាមនុស្សគ្មានតុល្យភាពផ្លូវចិត្ត។
លោកអាណាធូលី ក្លេស្ស(Anatoly Glaz) អ្នកនាំពាក្យក្រសួងការពារជាតិប្រាប់ទីភ្នាក់ងារព័ត៌មានថា ឥឡូវនេះជនរងគ្រោះកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរហើយកំពុងទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ត។

ប្រភពព័ត៌មានRT ផ្សាយថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩
https://www.rt.com/newsline/464986-belarusian-diplomat-shot-turkey/