ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩
បុរសម្នាក់ត្រូវចាប់ខ្លួនពាក់ព័ន្ធនឹងការប៉ុនប៉ងឃាតកម្មលើមន្រ្តីប៉ូលិស នៅក្នុងរដ្ឋធានី Belfast កាលពីខែមុន ត្រូវបានដោះលែងវិញដោយគ្មានលក្ខខណ្ឌ។ បុរសវ័យ៣៨ឆ្នាំរូបនេះ ត្រូវបានសាកសួរដោយក្រុមសេវាកម្មប៉ូលិសអៀរឡង់ភាគខាងជើង កាលពីថ្ងៃព្រហស្បតិ៍នេះ។ ការចាប់ខ្លួនបុរសខាងលើនេះ តាមការស្រាវជ្រាវនៅទីក្រុងកាលពីថ្ងៃអង្គារ។ ហើយក៏មានមនុស្ស៣នាក់ផ្សេងទៀតដែលត្រូវចាប់ខ្លួនទាក់ទងនឹងប្រតិបត្តិការដូចគ្នានេះក៏ត្រូវបានដោះលែងវិញផងដែរ។ សាច់ប្រាក់សុទ្ធ ឧបករណ៍អេឡិចត្រូនិច និងគ្រឿងញៀនប្រភេទA និងប្រភេទB ត្រូវរឹបអូសក្នុងអំឡុងពេលស្វែងរកនេះផងដែរ។ ការចាប់ខ្លួននេះកើតឡើង បន្ទាប់ពីការរកឃើញគ្រាប់បែកមួយ នៅក្រោមរថយន្តរបស់មន្ត្រីម្នាក់នៅ Golf Shandon Park នៅកាលថ្ងៃទី១ ខែមិថុនា។ សូមបញ្ជាក់ថា អធិការសើបអង្កេតសេវាកម្មប៉ូលិសអៀរឡង់ភាគខាងជើង លោក Anthony Kelly និយាយថា ការស៊ើបអង្កេតនេះបន្តទៅឆាប់រហ័ស។ លោកបាននិយាយទៀតថា ដោយសារការដាក់ឧបករណ៍បំផ្ទុះនៅក្នុងតំបន់សាងសង់ដូចនេះភេរវករប៉ុនប៉ងយកជីវិតក្រុមគ្រួសារមន្ត្រីជាន់ខ្ពស់ ហើយថែមទាំងអ្នកជិតខាង និងសាធារណជនរងគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។ លោកបន្ថែមថា ពិតជាសំណាងខ្លាំងណាស់ដែលគ្មាននរណាម្នាក់ស្លាប់ ឬរងរបួសធ្ងន់៕