ប្រទេសទួរគីចាត់វិធានការលើប្រតិបត្តិស៊ីរីតាមដែលអាចធ្វើទៅបាននៅភាគខាងកើតទន្លេអឺប្រាត

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩

រដ្ឋមន្ត្រីការពារជាតិទួរគីលោក ហូលូស៊ី អាកា ជួបជាមួយមន្រ្តីយោធាដើម្បីពិភាក្សាពីប្រតិបត្តិការ​ដែលអាច​មាននៅភាគខាងជើងប្រទេសស៊ីរី។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសនៅ​ថ្ងៃព្រហស្បតិ៍ធ្វើឡើងនៅរយៈពេលមួយថ្ងៃបន្ទាប់ពីទីក្រុងអង់ការ៉ាធ្វើការព្រមានថា ក្រុងអង់ការ៉ា​នឹងធ្វើសកម្មភាពប្រសិនបើតំបន់សុវត្ថិភាពដែលគ្រោងទុកនោះមិនអាចទទួលបានការព្រមព្រៀង​ជាមួយសហរដ្ឋអាមេរិក។ ក្រុងអង់ការ៉ានិយាយនៅថ្ងៃពុធថា ពួកគេអស់ការអត់ធ្មត់ជាមួយ​សហរដ្ឋអាមេរិក​ក្នុងការចរចាស្តីពីការបង្កើតតំបន់សុវត្ថិភាពនោះ។ ភ្នាក់ងារព័ត៌បន្ថែមថា មន្ត្រីទួរគី និងអាមេរិករៀបចំកិច្ចប្រជុំជាបន្តបន្ទាប់ស្តីពីតំបន់សុវត្ថិភាព និងការអភិវឌ្ឍដទៃទៀត​ដែលគ្រោងទុក​នៅក្នុងតំបន់នោះ។ ក្រុងអង់ការ៉ាលើកឡើងថា “យើងបង្ហាញពីទស្សនៈ និងសំណូមពររបស់យើង​ចំពោះ​គណៈប្រតិភូដែលមកទីនេះ។ យើងរំពឹងថាពួកគេនឹងវាយតម្លៃលើរឿងទាំងនេះ​ ហើយធ្វើការ​ឆ្លើយតប​ភ្លាមៗ។ យើងបង្ហាញពួកគេម្តងទៀតថា យើងមិនមានការអត់ធ្មត់ចំពោះការ​ពន្យារពេល​ណាមួយទេ ហើយយើងនឹងប្រើគំនិតផ្តួចផ្តើមរបស់យើងប្រសិនបើចាំបាច់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here