ក្រុមបាតុករស៊ូដង់ និងក្រុមឧទ្ទាមបញ្ចប់រឿងចម្រូងចម្រាស់ក្នុងការបែងចែកអំណាចជាមួយឧត្តមសេនីយ៍

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩

មេក្រុមតវ៉ាឈានមុខមួយរូបនិយាយនៅថ្ងៃព្រហស្បតិ៍ថា មេដឹកនាំក្រុមប្រឆាំងស៊ូដង់ និងក្រុមឧទ្ទាម​ដោះស្រាយឡើងវិញលើភាពខុសគ្នារបស់ពួកគេជុំវិញកិច្ចព្រមព្រៀងចែករំលែកអំណាចដែលចុះ​ហត្ថលេខាជាមួយមេដឹកនាំយោធា។ ចលនាក្រុមប្រឆាំងចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ចែករំលែក​អំណាចនៅថ្ងៃទី១៧ ខែកក្កដាជាមួយលោកឧត្តមសេនីយ៍កំពុងកាន់អំណាចរបស់ប្រទេសស៊ូដង់​ដែលនាំមកនូវ​រដ្ឋបាលស៊ីវិលអន្តរកាល ដែលជាតម្រូវការសំខាន់របស់ក្រុមបាតុករ។ ក្រុម​ប្រដាប់អាវុធ​៣ក្រុមដែលជាសមាជិកក្នុងចលនាតវ៉ាធ្វើការជំទាស់នឹងកិច្ចព្រមព្រៀងនោះដោយនិយាយថា កិច្ចព្រមព្រៀងនោះពុំបានដោះស្រាយបញ្ហាសន្តិភាពនៅក្នុងតំបន់សង្រ្គាម Darfur និង South Kordofan និង Blue Nile។​ ក្រុមអ្នកតវ៉ាមួយក្រុមធ្វើដំណើរទៅក្រុង Addis Ababa ដើម្បីពិភាក្សា​ជាមួយពួកឧទ្ទាម។ បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនថ្ងៃពួកគេឈានដល់កិច្ចព្រមព្រៀង​មួយដែល​ប្រកាសនៅថ្ងៃព្រហស្បតិ៍។ មេដឹកនាំក្រុមបាតុករ និងឧត្តមសេនីយ៍មិនទាន់ចុះហត្ថលេខាលើ​សេចក្តី​ប្រកាស​រដ្ឋធម្មនុញ្ញទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here