ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩
ជនស៊ីវិលអ៊ីរ៉ាក់២នាក់រងរបួសកាលពីថ្ងៃច័ន្ទនេះនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកមួយកន្លែងស្ថិតនៅភាគខាងកើតខេត្តឌីយ៉ាឡា។ ប្រភពបានប្រាប់វេបសាយ Alghad Press ជាភាសាអារ៉ាប់ថា គ្រាប់បែកមួយគ្រាប់បានដាក់សំដៅលើរថយន្តឯកជនមួយគ្រឿងស្ថិតនៅលើចន្លោះផ្លូវរវាងស្រុក Abu Sayda និងស្រុក al-Abbara ក្នុងទីក្រុង Baqubah ចម្ងាយប្រមាណជា៥០គីឡូម៉ែត្រពីភាគខាងឥសាន្តរដ្ឋធានីបាដាដបណ្តាលឲ្យជនស៊ីវិល២នាក់រងរបួស។ ជនស៊ីវិលដែលរងរបួសត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះដើម្បីព្យាបាល។ គួររំលឹកថាអំពើហិង្សានៅក្នុងប្រទេសនេះបានកើនឡើងបន្ថែមទៀតជាមួយនឹងការលេចឡើងនៃពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមដែលបានប្រកាសរដ្ឋអ៊ីស្លាមរបស់ពួកគេនៅក្នុងប្រទេសអ៊ីរ៉ាក់ និងប្រទេសស៊ីរីកាលពីឆ្នាំ២០១៤។ការកើនឡើងនៃអំពើហិង្សារវាងក្រុមប្រដាប់អាវុធ និងកងកម្លាំងរដ្ឋាភិបាលបានបណ្តាលឱ្យមានមនុស្សជាង៥លាននាក់ផ្លាស់ប្តូរទីលំនៅនៅទូទាំងប្រទេសអ៊ីរ៉ាក់ និងបណ្តាលឱ្យមនុស្សជាង១១លាននាក់ត្រូវការជំនួយមនុស្សធម៌ នេះបើយោងតាមការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការងារសម្របសម្រួលកិច្ចការមនុស្សធម៌៕