ក្រុមបាតុកររបស់ស៊ូដង់និយាយថា មនុស្ស៥នាក់ស្លាប់ក្នុងបាតុកម្មខណៈដែលឧត្តមក្រុមប្រឹក្សាយោធាជួបជាមួយនឹងលោក Sisi នៅទីក្រុងខៃរ៉ូ

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៩

អនុប្រធានក្រុមប្រឹក្សាយោធារបស់ស៊ូដង់លោកឧត្តមសេនីយ៍ Mohamed Hamdan Dagalo ជួបជាមួយប្រធានាធិបតី Abdel Fattah al-Sisi ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក​ទៅកាន់ប្រទេសអេហ្ស៊ីបនៅថ្ងៃច័ន្ទនេះ។ ប្រធានាធិបតីអេហ្ស៊ីបនិយាយថាឧត្តមសេនីយ៍ដែល​គេស្គាល់​ជាទូទៅថាជា Hemeti បង្ហាញការវិវឌ្ឍន៍ចុងក្រោយលើស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសស៊ូដង់។ ប្រធានាធិបតីនិយាយបន្ថែមទៀតថា លោក Sisi ដែលជាអតីតឧត្តមសេនីយ៍ប្រធានាធិបតី​រំលឹក​ឡើង​វិញនូវ “ការគាំទ្រជាយុទ្ធសាស្ត្រ” របស់ប្រទេសអេហ្ស៊ីបក្នុងការថែរក្សា​ “ស្ថេរភាព និងសន្តិសុខ” របស់ប្រទេសស៊ូដង់ដែលជាប្រទេសអ្នកជិតខាងរបស់ខ្លួន។ នៅក្នុងសេចក្តីថ្លែងការណ៍មួយបញ្ជាក់ថា ក្រុមបាតុករ៥នាក់ក្នុងនោះមាននិស្សិត៤នាក់ស្លាប់នៅក្នុងការធ្វើបាតុកម្មមួយនៅកណ្តាលទីក្រុងរបស់ប្រទេសស៊ូដង់គឺ Al-Obeid ​និងរដ្ឋធានីរបស់រដ្ឋ North Kordofan កាលពីថ្ងៃច័ន្ទនេះ។ ពួកគេត្រូវគេ​រាយការណ៍ថា​ត្រូវបាញ់សម្លាប់ដោយគ្រាប់កាំភ្លើងមួយថ្ងៃមុនពេលដែលមេដឹកនាំបាតុកម្ម និង​ឧត្តមសេនីយ៍​កាន់​អំណាចជាច្រើនរូបជួបគ្នាដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ទាក់ទងនឹង​ការបង្កើត​រដ្ឋបាលស៊ីវិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here