មេដឹកនាំអេហ្ស៊ីប និងស៊ូដង់ពិភាក្សាពីកិច្ចចរចាសន្តិភាពអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលគាំទ្រទៅលើដំណោះស្រាយរដ្ឋចំនួន ២

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៩

តាមការបញ្ជាក់របស់ការិយាល័យលោក Sisi បានឲ្យដឹងថាប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi និងស្តេច Abdullah II របស់ស៊ូដង់កាលពីថ្ងៃចន្ទនេះពិភាក្សាអំពីកិច្ចប្រឹងប្រែង​ដើម្បីបញ្ចប់ជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ជាពិសេសបញ្ជាក់ជាថ្មីនូវការគាំទ្រ​របស់ពួកគេ​ចំពោះ​ដំណោះស្រាយរដ្ឋចំនួនពីរថែមទៀតផង។ ទីភ្នាក់ងារសារព័ត៌មាន AFP រាយការណ៍ថាកិច្ចប្រជុំនេះ​កើតឡើង​មុនការរំពឹងទុករបស់កូនប្រសារលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងទីប្រឹក្សា​ជាន់ខ្ពស់​របស់សេតវិមានលោក Jared Kushner ដែលជាអ្នកកំពុងជំរុញផែនការសន្តិភាព​ដ៏ចម្រូង​ចម្រាស​ដែលត្រូវបដិសេធដោយប៉ាឡេស្ទីន និងរិះគន់ដោយស៊ូដង់។ ការិយាល័យរបស់លោក Sisi និយាយថាមេដឹកនាំអេហ្ស៊ីប និងស៊ូដង់ឯកភាព​លើសារៈសំខាន់នៃការពង្រឹងកិច្ចប្រឹងប្រែង​ដើម្បីបន្តការ​ចរចា​សន្តិភាព។ ពួកគេនិយាយថា កិច្ចពិភាក្សាគួរតែគោរពតាមដំណោះស្រាយរបស់រដ្ឋទាំងពីរ​ដែលបាន​ទទួលយកជាអន្តរជាតិជាយូរមកហើយ និងជាមូលដ្ឋានសម្រាប់ការដោះស្រាយជម្លោះនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here