សហរដ្ឋអាមេរិកគ្រោងនឹងសង់ហេដ្ឋារចនាសម្ព័ន្ធយោធាបន្ថែមទៀតក្នុងប្រទេសអូស្ត្រាលី

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩

រដ្ឋមន្រ្តីក្រសួងការបរទេសអូស្ត្រាលី លោកស្រី ម៉ារ៉ាយ ផេន មានប្រសាសន៍នៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកគ្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធយោធាបន្ថែមទៀតក្នុងប្រទេសអូស្រ្តាលីនៅ​ពេលដែលសភាយល់ព្រមឧបត្ថម្ភដល់កងទ័ពជើងទឹកអាមេរិកក្នុងចំនួនទឹកប្រាក់ ២១១,៥លានដុល្លារ​អាមេរិក។ ភ្នាក់ងារសារព័ត៌មានបន្ថែមថា សេចក្តីថ្លែងការណ៍នេះធ្វើឡើងចំពេលដែលសម្ព័ន្ធមិត្តលោក​ខាងលិច​ព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន​ក្នុងការពង្រីក​ឥទ្ធិពលរបស់ខ្លួននៅមហាសមុទ្រប៉ាស៊ីហ្វិក។ លោកស្រី ផេន ប្រាប់បណ្តាញសារព័ត៌មានថា “ការអភិវឌ្ឍ​​មូលដ្ឋាននានានឹងគាំទ្រដល់ការផ្តួចផ្តើមរបស់កងកម្លាំង”។ លោកលើកឡើងសំដៅ​ដល់កិច្ចព្រមព្រៀង​នានាក្នុងឆ្នាំ២០១១ រវាងសហរដ្ឋអាមេរិក និងអូស្ត្រាលីដើម្បីពង្រឹងចំណងទាក់ទង​ការពារជាតិ​របស់ខ្លួន។ គំនិតផ្តួចផ្តើមទាំងនោះរួមបញ្ចូលទាំងការបណ្តុះបណ្តាលទាហាន​ម៉ារីនអាមេរិក​ចំនួន ២,៥០០នាក់ក្នុងប្រទេសអូស្ត្រាលីជារៀងរាល់ឆ្នាំ និងការបណ្តុះបណ្តាលរួមគ្នារវាងកង​ទ័ព​អាកាស​​របស់សម្ព័ន្ធមិត្ត។ ប្រព័ន្ធផ្សព្វផ្សាយអូស្រ្តាលីរាយការណ៍នៅដើមខែនេះថា ទីក្រុងវ៉ាស៊ីនតោន​មានផែន​ការសាងសង់កំពង់ផែថ្មីមួយនៅក្បែរតំបន់ដាវីន ដែលជារដ្ឋធានីលើទឹកដីភាគខាងជើង​របស់ប្រទេស​អូស្រ្តាលី។ កងម៉ារីនអាមេរិកដែលធ្លាប់ពង្រាយកម្លាំងផ្លាស់ប្តូរគ្នា​ប្រចាំឆ្នាំសម្រាប់​ការបណ្តុះបណ្តាល​បានតាំងជំហក្នុងមូលដ្ឋានអូស្ត្រាលីនៅតំបន់ដាវីន៕

LEAVE A REPLY

Please enter your comment!
Please enter your name here