ប្រភពព័ត៌មានពី TASS ផ្សាយថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០១៩
អ្នកតំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក វ៉ាស៊ីលី ណេប៊ិនយ៉ា ប្រាប់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខេត្តអ៊ីដលីប នៅថ្ងៃអង្គារថា ប្រទេសលោកខាងលិចកំពុងព្យាយាមការពារទីជម្រកភេរវកម្មមួយនៅក្នុងខេត្តអ៊ីដលីប។ លោក វ៉ាស៊ីលី ចោទថាប្រទេសរុស្ស៊ីធ្វើការវាយប្រហារតាមអាកាសនៅក្នុងខេត្តមួយនេះរបស់ស៊ីរី។ លោកមានប្រសាសន៍ថា “កិច្ចការពារភេរវជននៅក្នុងខេត្តអ៊ីដលីបគឺជាគោលដៅសំខាន់ដែលមិត្តរួមការងារមកពីលោកខាងលិចរបស់យើងកំពុងបន្តធ្វើ”៕









