ជប៉ុនមិនទាន់បានបញ្ជាក់ពីការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងទៅកាន់តំបន់ EEZ នៅឡើយទេ

0

ប្រភពព័ត៌មានពី The Asahi Shimbun ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩

កូរ៉េខាងជើងបានបាញ់គ្រាប់នៅព្រឹកថ្ងៃទី៣១ រដ្ឋាភិបាលជប៉ុនបានប្រកាសនៅថ្ងៃដដែលថា ការបាញ់គ្រាប់ទៅកាន់ទឹកដីនៃប្រទេសជប៉ុន និងតំបន់សេដ្ឋកិច្ច (EEZ) មិនត្រូវបានបញ្ជាក់នៅព្រឹក នោះទេ។ រហូតមកដល់ពេលនេះមិនទាន់មានការបញ្ជាក់ថាវានឹងប៉ះពាល់ដល់សន្តិសុខជប៉ុនភ្លាមៗ ទេ។ នៅព្រឹកថ្ងៃទី៣១ លោកនាយករដ្ឋមន្រ្តី ស៊ីន ហ្សូអាបេ បានប្រាប់ក្រុមអ្នកយកព័ត៌មាន​​នៅឯការិយាល័យរបស់នាយករដ្ឋមន្រ្តីថា “ស្ថានភាពនេះមិនប៉ះពាល់ដល់សន្តិសុខរបស់ជប៉ុនទេ។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀតអំពីបញ្ហានេះ”។ យោងតាមក្រសួងការពារជាតិ លោក Iwaya Akira រដ្ឋមន្រ្តីក្រសួងការពារជាតិដែល​កំពុង​ស្នាក់នៅក្នុងទីក្រុង Nagoya នាព្រឹកថ្ងៃទី៣១ បាននិយាយថា “ខ្ញុំកំពុងប្រមូលព័ត៌មាន និងវិភាគ​ព័ត៌មាន​ស្តីពីប្រភេទ គ្រាប់មីស៊ីល រយៈចម្ងាយផ្លោង និងផ្លូវជាដើម ប៉ុន្តែខ្ញុំមិនអាចនិយាយបានទេ។ ការបាញ់លើកមុនគឺជាមីស៊ីលរយៈចម្ងាយខ្លី ប៉ុន្តែវាគួរឱ្យសោកស្តាយខ្លាំង​ដែលនៅបន្តបាញ់មីស៊ីល​រំលោភសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយយើងចង់វិភាគពីចេតនា នៃការបាញ់បង្ហោះនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here