សមយុទ្ធបាញ់គ្រាប់ពិតតៃវ៉ាន់ស្របពេលមានសមយុទ្ធរបស់ចិននៅឆ្នេរទល់មុខគ្នា

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩

ទីភ្នាក់ងារព័ត៌មាន AP រាយការណ៍ថាកោះតៃវ៉ាន់បញ្ចប់ការធ្វើសមយុទ្ធបាញ់គ្រាប់ពិតរយៈពេលពីរថ្ងៃ​ស្របពេលជាមួយគ្នាក៏មានសមយុទ្ធយោធាចិននៅលើឆ្នេរសមុទ្រដីគោកទល់មុខនឹងកោះនេះផងដែរ។ ក្រសួងការពារជាតិតៃវ៉ាន់និយាយថា សមយុទ្ធនេះរួមមានការធ្វើតេស្តមីស៊ីល១២ប្រភេទដែលមាន​ចម្ងាយ​រហូតដល់២៥០គីឡូម៉ែត្រ (១៥៥ ម៉ាយ) ដែលមានចម្ងាយឆ្ងាយគ្រប់គ្រាន់ដើម្បីទៅដល់គោល​ដៅ​នៅផ្ទៃខាងក្នុងរបស់ដីគោកនោះ។ លោក Li Chao Ming អគ្គនាយករងរបស់ក្រសួងនិយាយ​នៅ​ថ្ងៃអង្គារនេះថា គ្រាប់១១៧គ្រាប់ត្រូវបាញ់ដោយមានអត្រាត្រឹមត្រូវជាង៩៥ភាគរយ​ដោយមិន​បញ្ជាក់​ពីឈ្មោះរបស់មីស៊ីលនេះទេ។ យន្ដហោះចម្បាំង F-16 ពីរគ្រឿងរបស់កងទ័ពអាកាស​ត្រូវគេរាយការណ៍​ថាជាប្រភេទមីស៊ីល AGM-Harpoon។ ទីក្រុងប៉េកាំងនិយាយថាខ្លួនក៏ធ្វើសមយុទ្ធរយៈពេល៤ថ្ងៃ​រហូតដល់ថ្ងៃព្រហស្បតិ៍នេះនៅតាមបណ្តោយឆ្នេរសមុទ្រខេត្ត Zhejiang និងខេត្ត Fujian៕

LEAVE A REPLY

Please enter your comment!
Please enter your name here