ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៩
ក្រសួងការពារជាតិរុស្ស៊ីនិយាយថាយន្ដហោះចម្បាំងធុនធ្ងន់របស់រុស្ស៊ីដែលមានឈ្មោះថា ‘Hunter’ អនុវត្តការហោះហើររបស់ខ្លួនដោយជោគជ័យ។ក្រសួងការពារជាតិប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីដោយមិនបានបង្ហាញពីទីតាំងពិតប្រាកដនៃជើងហោះហើរសាកល្បងនោះទេ ហើយយន្តហោះគ្មានមនុស្សបើកនេះហោះនៅលើមេឃ និងស្ថិតនៅលើអាកាសបានរយៈពេលប្រមាណជា២០នាទី។ វាហោះលើអាកាសជាច្រើនដងក្នុងរយៈកំពស់៦០០ម៉ែត្រមុនពេលចុះចតដោយជោគជ័យ។ លក្ខណៈបច្ចេកទេសនៃយន្តហោះ UAV ថ្មីនេះនៅតែជាការសម្ងាត់ បើទោះបីជារបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនលើកឡើងថាវាមានទម្ងន់ពី២០ ទៅ ២៥តោន និងអាចប្រតិបត្តិបានចម្ងាយ៥,០០០គីឡូម៉ែត្រ ហើយវាមានល្បឿន១,១០០គីឡូម៉ែត្រ/ម៉ោង (៨៧០mph)។ ក្រសួងមិនទាន់ផ្តល់រូបភាព ឬវីដេអូណាមួយអំពីការហោះហើរនេះនៅឡើយទេ។ គំរូនៃយន្តហោះគ្មានមនុស្សបើកនេះត្រូវដាក់តាំងបង្ហាញនៅឯពិព័រណ៍ ARMY-២០១៩ ដែលប្រារព្ធធ្វើនៅទីក្រុងមូស្គូកាលពីចុងខែមិថុនាផងដែរ៕
