ផ្ទុះរថយន្តនៅរដ្ឋធានីគែរប្រទេសអេហ្ស៊ីបបង្កឱ្យមនុស្សស្លាប់ និងរបួស

0
epa07757107 People gather at the scene of a blast inside the National Cancer Institute, Cairo, Egypt, 04 August 2019. According to reports, at least one person died and after an oxygen tube exploded at the National Cancer Institute in Cairo. EPA-EFE/MOHAMED HOSSAM

ប្រភពព័ត៌មាន TASS ផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩

យោងតាម Al Arabiya រាយការណ៍ថា នៅថ្ងៃច័ន្ទនេះមានហេតុការណ៍ផ្ទុះគ្រាប់បែកកើតឡើងក្រោយ​ពីមានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយនៅទីប្រជុំជននៃរដ្ឋធានីគែរ ប្រទេសអេហ្ស៊ីប។ យ៉ាងហោច​ណាស់មានមនុស្សចំនួន១៧នាក់ស្លាប់ និង៣២នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍នោះ។ Al Arabiya ដកស្រង់ពីក្រសួងសុខាភិបាលអេហ្ស៊ីបថា  “មនុស្ស១៧នាក់ស្លាប់ និង ៣២នាក់រងរបួស​ក្នុងហេតុការណ៍ផ្ទុះនៅខាងក្រៅវិទ្យាស្ថានជាតិអេហ្ស៊ីបក្នុងរដ្ឋធានីគែរ”។ គេហទំព័រ​ព័ត៌មានក្នុងស្រុក​របស់ប្រទេសអេហ្ស៊ីប Egyptian Streets រាយការណ៍នៅព្រឹកថ្ងៃនេះថាមនុស្ស១៦នាក់ស្លាប់ និង២១​នាក់​រងរបួសក្នុងការផ្ទុះ ក្រោយពីមានការប៉ះទង្គិចរថយន្តជាច្រើននៅខាងក្រៅវិទ្យាស្ថាននៃទីក្រុងគែរ។ ការផ្ទុះនេះថែមទាំងបណ្តាលឱ្យខូចខាតដល់គ្រឿងបរិក្ខារនានានៅខាងក្នុងវិទ្យាស្ថាន។ ប្រភពព័ត៌មាន Egyptian Streets រាយការណ៍ថា “សេចក្តីថ្លែងការណ៍បឋមចេញផ្សាយដោយក្រសួងមហាផ្ទៃបង្ហាញ​ថាការផ្ទុះនេះកើតឡើងមុនវេលាពាក់កណ្តាលអធ្រាត្រ ហើយវាកើតឡើងបណ្តាលមក​ពី​រថយន្ត​បើកបរ​នៅ​ខាងក្រៅវិទ្យាស្ថានក្នុងទិសដៅផ្ទុយគ្នាបុកជាមួយរថយន្ត៣គ្រឿងផ្សេងទៀត។ បុគ្គលិក និងអ្នកជំងឺ​នៅវិទ្យាស្ថានខេនស័រត្រូវគេជម្លៀសចេញភ្លាមៗក្រោយពីមានឧប្បត្តិហេតុនោះ ហើយអគ្គរដ្ឋអាជ្ញា​អេហ្ស៊ីបបញ្ជាឱ្យបើកការស៊ើបអង្កេតជាបន្ទាន់ដោយបញ្ជូនក្រុមស៊ើបអង្កេតមួយក្រុមទៅធ្វើប្រតិបត្តិការនៅកន្លែងកើតហេតុ៕

epa07757107 People gather at the scene of a blast inside the National Cancer Institute, Cairo, Egypt, 04 August 2019. According to reports, at least one person died and after an oxygen tube exploded at the National Cancer Institute in Cairo. EPA-EFE/MOHAMED HOSSAM

LEAVE A REPLY

Please enter your comment!
Please enter your name here