ប្រព័ន្ធកាមេរ៉ា CCTV ថតបានរូបភាពអ្នកនៅកន្លែងកើតហេតុរត់គេចពីការវាយប្រហារនៅទីក្រុង Dayton សហរដ្ឋអាមេរិក

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩

ខ្សែរវីដេអូថតនៅពេលយប់បានបង្ហាញពីការបាញ់ប្រហារនៅទីក្រុង Dayton តាមរយៈប្រព័ន្ធកាមេរ៉ា CCTV ដែលចេញផ្សាយដោយនាយកដ្ឋានប៉ូលិសប្រចាំទីក្រុង Dayton។ យោងតាមប៉ូលិស​បានឱ្យ​ដឹងថាមានមនុស្ស៩នាក់ស្លាប់ និងមនុស្សយ៉ាងហោចណាស់២៧នាក់ផ្សេងទៀតរងរបួស នៅក្នុងការ​វាយប្រហារមានរយៈពេលតិចជាង៣០វិនាទី។ ហេតុការណ៍នេះកើតឡើង បន្ទាប់ពីការបាញ់ប្រហារ​ដ៏ធំនៅទីក្រុង El Paso រដ្ឋតិចសាស់ដែលមានរយៈពេលតិចជាង២៤ម៉ោងតែប៉ុណ្ណោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here