ក្រុមហ៊ូទីបើកការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩

ភ្នាក់ងារសារព័ត៌មានរាយការណ៍នៅថ្ងៃចន្ទដោយដកស្រង់សម្តីអ្នកនាំពាក្យយោធាហ៊ូទីថា កម្លាំងហ៊ូទី​នៅ​ប្រទេស​យេម៉ែន​បើកការវាយប្រហារដោយប្រើយន្តហោះគ្មានមនុស្សបើក​លើព្រលានយន្តហោះ​ឃីងខាលីដ​របស់អារ៉ាប៊ីសាអូឌីត។ អ្នកនាំពាក្យក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត​ប្រយុទ្ធប្រឆាំង​នឹងក្រុមហ៊ូទីក្នុងប្រទេសយេម៉ែននិយាយថា យន្តហោះគ្មានមនុស្សបើកត្រូវគេស្ទាក់ចាប់ និងបាញ់​ទម្លាក់ក្នុងទិសដៅអាកាសយានដ្ឋានស៊ីវិល។ អ្នកនាំពាក្យយោធាហ៊ូទីលោក យ៉ាសយ៉ា សារៀ និយាយថាការវាយប្រហារលើអាកាសយានដ្ឋានអាប់ហា វាយចំគោលដៅរបស់ខ្លួន ហើយចរាចរណ៍ផ្លូវ​អាកាសរងការរំខានទាំងនៅអាប់ហា និងណារ៉ាន។ ទីតាំងទាំងបីស្ថិតនៅភាគនិរតីនៃប្រទេស​អារ៉ាប៊ីសាអូឌីត​នៅជិតព្រំដែនជាមួយប្រទេសយេម៉ែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here