ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩
កងទ័ពស៊ីរីនិយាយនៅថ្ងៃច័ន្ទថា ពួកគេកំពុងបន្តប្រតិបត្តិការយោធានៅភាគពាយព្យប្រទេសស៊ីរីដោយបន្ទោសកម្លាំងទួរគីចំពោះការមិនគោរពតាមការប្តេជ្ញាចិត្តរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់គ្នា។ យោធានៅទីក្រុងដាម៉ាសនិយាយថា “កិច្ចព្រមព្រៀងចំពោះបទឈប់បាញ់គ្នាមានលក្ខខណ្ឌ…នោះមិនបានកើតឡើងទេ…យើងចាប់ផ្តើមប្រតិបត្តិការយោធារបស់យើងប្រឆាំងនឹងអង្គការភេរវករ”។ នៅថ្ងៃព្រហស្បតិ៍ប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរីនិយាយថា បទឈប់បាញ់គ្នានឹងពឹងផ្អែកលើយោធារបស់ប្រទេសរុស្ស៊ី និងទួរគីបំពេញកិច្ចព្រមព្រៀង ដែលធ្លាប់បានព្យាយាមនៅឆ្នាំមុនដើម្បីបង្កើតតំបន់គំលាតបណ្តោះអាសន្ននៅខេត្តអ៊ីដលីប។ ក្រុងដាម៉ាសនិយាយថា ការផ្លាស់ប្តូរនេះជាលក្ខខណ្ឌលើក្រុមឧទ្ទាមដែលដកថយចម្ងាយ២០គីឡូម៉ែត្រពីតំបន់គ្មានយោធា៕
