ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩
ក្រសួងមហាផ្ទៃនិយាយថា មនុស្ស២០នាក់ស្លាប់ និង៤៧នាក់រងរបួសនៅពេលដែលរថយន្តផ្ទុកគ្រឿងផ្ទុះមួយគ្រឿងរបស់ពួកសកម្មប្រយុទ្ធដែលមានបំណងវាយប្រហារបានផ្ទុះឡើងនៅខាងក្រៅមន្ទីរពេទ្យមហារីកក្នុងទីក្រុងគែរនៅថ្ងៃច័ន្ទ។ ក្រុមមន្ត្រីនិយាយថា ការផ្ទុះនោះបណ្តាលមកពីរថយន្តបើកបរបញ្ច្រាស់នឹងចរាចរណ៍បុកជាមួយរថយន្ត៣គ្រឿងផ្សេងទៀត។ ក្រោយមកខាងក្រសួងនិយាយថា ការត្រួតពិនិត្យបច្ចេកទេសដំបូងបង្ហាញថារថយន្តនោះផ្ទុកគ្រឿងផ្ទុះ ហើយការប៉ះទង្គិចគ្នាបណ្តាលឱ្យមានរថយន្តផ្ទុះ។ សេចក្តីថ្លែងការណ៍បន្ថែមទៀតថា ក្រុមសកម្មប្រយុទ្ធហាសឹម អះអាងថាពួកគេទទួលខុសត្រូវក្នុងការបន្លំរថយន្ត។ ប្រទេសអេហ្ស៊ីបចោទប្រកាន់លើក្រុមសកម្មប្រយុទ្ធហាសឹម (ដោយពួកគេធ្លាប់អះអាងថាធ្វើការវាយប្រហារជាច្រើន) ដែលជាផ្នែកនៃក្រុមអ៊ីស្លាមខុសច្បាប់។ ប្រធានាធិបតី អាប់ដេល ហ្វាតាស់ អាលស៊ីសស៊ីសន្យាថានឹងលុបបំបាត់អំពើភេរវកម្មដ៏សាហាវនេះ៕









