ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩
ប៉ូលិសនៅក្នុងទីក្រុង El Paso និយាយនៅលើ Twitter ថា ចំនួនអ្នកស្លាប់ដោយសារការបាញ់ប្រហារដ៏ធំមួយនៅហាង Walmart ក្នុងទីក្រុង El Paso កើនឡើងដល់២១នាក់គិត្រឹមថ្ងៃច័ន្ទនេះ។ វាជាការបាញ់មួយក្នុងចំណោមការបាញ់ប្រហារ២លើកនៅចុងសប្តាហ៍មុននេះដែលជំរុញឱ្យប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ធ្វើការថ្កោលទោសផងដែរ។ អភិបាលរដ្ឋតិចសាស់លោក Greg Abbott និយាយថាការវាយឆ្មក់វាយប្រហារកាលពីថ្ងៃសៅរ៍នេះហាក់ដូចជាបទល្មើសស្អប់ខ្ពើម ហើយរដ្ឋអាជ្ញាសហព័ន្ធហៅថាអំពើភេរវកម្មក្នុងស្រុក នេះបើតាមការរាយការណ៍របស់ Reuters ។ ការរើសអើងជាតិសាសន៍ ការប្រឆាំងនឹងជនអន្តោប្រវេសន៍ត្រូវគេបង្ហោះតាមអ៊ីនធឺរណែតមុនពេលការបាញ់ប្រហារដែលពួកគេសន្មតថាជនសង្ស័យឈ្មោះ Patrick Crusius គឺជាភស្តុតាងដែលបង្ហាញថាការបង្ហូរឈាមនេះគឺជាការជម្រុញជាតិសាសន៍៕