កងកម្លាំងយោធានបំផ្លាញកន្លែងលាក់ខ្លួនរបស់ពួក IS ចំនួន១២កន្លែង

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩

កងកម្លំាំង Al-Hashd al-Shaabi កាលពីថ្ងៃច័ន្ទនេះប្រកាសថាបានបំផ្លាញកន្លែងលាក់ខ្លួនចំនួន១២ កន្លែង​របស់ក្រុមរដ្ឋអ៊ីស្លាមដែលស្ថិតនៅភាគខាងត្បូង និងខាងលិចទីក្រុងម៉ូស៊ូល​ក្នុងប្រតិបត្តិការមួយ​ប្រកប​ដោយជ័យជម្នះ។ កងកំលាំងសន្តិសុខបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា​កងទ័ព al-Hashd al-Shaabi ដែលស្ថិតនៅក្នុងខេត្ត Nineveh បានកម្ទេចកន្លែងលាក់ខ្លួនចំនួន៥កន្លែង​ដែល​ជាកម្មសិទ្ធិរបស់រដ្ឋអ៊ីស្លាមស្ថិតនៅលើភ្នំ Badush ភាគឦសានទីក្រុងម៉ូស៊ូល និងបាន​បំផ្លាញ​៧កន្លែង​ផ្សេងទៀតស្ថិតនៅភាគខាងត្បូងនៃទីក្រុងនេះ។ ជាការកត់សម្គាល់នៅថ្ងៃនេះកងកម្លាំង al-Hashd al-Shaabi និងកម្លាំងយោធាបានប្រតិបត្តិការជំហានទី៣ដើម្បីស្វែងរក និងធ្វើការ​ការពារ​តំបន់ដែលមានទីតាំងស្ថិតនៅភាគខាងជើងទីក្រុង Jalula និងទីក្រុង Mukdadiyah ខេត្ត Diyala បន្ថែមពីលើតំបន់ដែលស្ថិតនៅភាគខាងត្បូងខេត្ត Nineveh។ គួររំលឹកថាកាលពីខែមុន​បញ្ជាការ​ប្រតិបត្ដិ​រួមបានប្រកាសបើកដំណើរការប្រតិបត្ដិដំណាក់កាលទី២ ដើម្បីជំរុញឱ្យមានស្ថេរភាពស្ថិត​នៅក្នុង​តំបន់ភាគខាងជើងនៃរដ្ឋធានីបាដាដបន្ថែមលើតំបន់ជុំវិញនៃខេត្ត Diyala ខេត្ត Salahuddin និងខេត្ត Anbar៕

LEAVE A REPLY

Please enter your comment!
Please enter your name here