ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩
ក្រសួងការពារជាតិរុស្ស៊ីនិយាយនៅថ្ងៃចន្ទថា ក្រុមភេរវករវាយប្រហារដោយកាំភ្លើងធំប្រឆាំងនឹងមូលដ្ឋានទ័ពអាកាស Khmeimim ក្នុងប្រទេសស៊ីរី។ ការវាយប្រហារនោះបណ្តាលឱ្យជនស៊ីវិលចំនួន ៤នាក់រងរបួស។ យោធានិយាយថានៅម៉ោងប្រមាណជា១១:៣០នាទីព្រឹកប្រព័ន្ធការពារដែនអាកាសនៅមូលដ្ឋាន Khmeimim ឃើញគ្រាប់រ៉ូកែតចំនួន៣គ្រាប់បាញ់ចេញពីភាគខាងជើងមូលដ្ឋានសំដៅលើមូលដ្ឋានទ័ពអាកាសរុស្ស៊ី។ ការវាយប្រហារនោះមិនបានធ្លាក់ចំមូលដ្ឋានអាកាស ដែលកំពុងបន្តធ្វើប្រតិបត្តិការធម្មតានោះទេ។ ប្រភពព័ត៌មាន Sputnik ផ្សាយថា គ្រាប់វាយប្រហារចំភូមិដែលនៅក្បែរទីនោះបណ្តាលឱ្យអ្នកស្រុកចំនួន៤នាក់រងរបួស។ មុននោះភ្នាក់ងារព័ត៌មាន SANA របស់ប្រទេសស៊ីរីរាយការណ៍ពីការវាយប្រហារនៅមូលដ្ឋានអាកាសរបស់រុស្ស៊ីដោយលើកឡើងពីគ្រោះថ្នាក់ និងការបំផ្លិចបំផ្លាញសម្ភារៈជាច្រើនដែលបង្កឡើងដោយគ្រាប់កាំភ្លើងដែលធ្លាក់ទៅក្នុងបរិវេណមូលដ្ឋានទ័ពអាកាស៕