កូរ៉េខាងជើងបាញ់ទម្លាក់គ្រាប់ផ្លោងចំនួន២ដែលមិនស្គាល់អត្តសញ្ញាណ

0
epa07749487 South Korean peoples watch breaking news for North Korea's missile launch at Seoul Station in Seoul, South Korea, 31 July 2019. According to South Korea's Joint Chiefs of Staff (JCS), North Korea fired two short-range missiles toward the East Sea from the Kalma area near the North's eastern port of Wonsan on 31 July. EPA-EFE/JEON HEON-KYUN

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩

ភ្នាក់ងារសារព័ត៌មាន Yonhap រាយការណ៍នៅថ្ងៃអង្គារដោយដកស្រង់ប្រសាសន៍របស់​ប្រធាន​សេនាធិការចំរុះ (JCS) របស់ប្រទេសកូរ៉េខាងជើងថាប្រទេសកូរ៉េខាងជើងបាញ់គ្រាប់ផ្លោងចំនួន ២គ្រាប់ដែលមិនស្គាល់អត្តសញ្ញាណដោយគ្រាប់នោះបាញ់ចេញពីភាគខាងត្បូងនៃខេត្តហ្វាងហែ​ចូលទៅក្នុងសមុទ្រភាគខាងកើត។ ភ្នាក់ងារ JCS និយាយថាពួកគេកំពុងតាមដានស្ថានការណ៍ និង​ត្រៀមខ្លួនប្រយុទ្ធ។ប្រទេសកូរ៉េខាងជើងធ្លាប់សាកល្បងប្រព័ន្ធបាញ់ចេញគ្រាប់រ៉ូកែតច្រើន​រួមទាំង​មីស៊ីលនៅថ្ងៃទី២ ខែសីហាក្រោមការដឹកនាំរបស់លោក គីម ជុងអ៊ុន។ យោងតាមប្រភព​ភ្នាក់ងារ​ព័ត៌មាន​កណ្តាលកូរ៉េ (KCNA) បន្ថែមឱ្យដឹងថា ការធ្វើតេស្តនោះមានគោលបំណងសិក្សាពីលក្ខណៈ​បច្ចេកទេស​របស់ប្រព័ន្ធបាញ់ចេញគ្រាប់រ៉ូកែតច្រើនគ្រាប់។ ទីក្រុងព្យុងយ៉ាងក៏ធ្លាប់បាញ់មីស៊ីល​នៅថ្ងៃទី២៥ និង៣១ ខែកក្កដាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here