ក្រុមសកម្មប្រយុទ្ធបន្តវាយប្រហារលំនៅដ្ឋានចំនួន២៥កន្លែងក្នុងប្រទេសស៊ីរីទោះបីមានបទឈប់បាញ់គ្នា

0
ALEPPO, SYRIA - APRIL 22, 2018: Damaged buildings in a street. Marina Lystseva/TASS Ñèðèÿ. Àëåïïî. 24 àïðåëÿ 2018. Íà îäíîé èç óëèö ãîðîäà. Ìàðèíà Ëûñöåâà/ÒÀÑÑ

ប្រភពព័ត៌​មានពី TASS ផ្សាយថ្ងៃ០៦ ខែសីហា ឆ្នាំ២០១៩

ប្រធានមជ្ឈមណ្ឌលរុស្ស៊ីសម្រាប់ការផ្សះផ្សាភាគីជម្លោះលោកអាឡិចស៊ី បាឃីន មានប្រសាសន៍​នៅថ្ងៃអង្គារ៍​ថាក្រុមប្រដាប់អាវុធខុសច្បាប់នៅតែបន្តបាញ់ផ្លោងលើតំបន់លំនៅក្នុងខេត្តអាឡេប៉ូ  ខេត្តឡាតាគា និងខេត្តហាម៉ាក្នុងប្រទេសស៊ីរីបើទោះបីជាមានបទឈប់បាញ់គ្នាចូលជាធរមាននៅថ្ងៃទី២ ខែសីហាក៏ដោយ។ លោកបាឃីនបន្ថែមថាស្ថានភាពក្នុងខេត្តអ៊ីដលីបកាន់តែមានសភាពយ៉ាប់យ៉ឺន។ មេបញ្ជាការរបស់ក្រុមប្រដាប់អាវុធដែលកំពុងប្រតិបត្តិការលើទឹកដីនោះបដិសេធមិនគោរពបទឈប់​បាញ់គ្នានៅថ្ងៃទី២ ខែសីហា។ ប្រភពបន្ថែមថានៅថ្ងៃទី០៥ ខែសីហា ក្រុមសកម្មប្រយុទ្ធបាញ់ប្រហារ​ចំនួន២៥លើកទៅលើតំបន់លំនៅដ្ឋានក្នុងប្រទេសស៊ីរី។​ ក្រុមប្រដាប់អាវុធខុសច្បាប់បាញ់​នៅតំបន់​លំនៅដ្ឋាន​ស៊ូឃ្វារៀរ និងសាប៊ីឈៀ ក្នុងខេត្តអាឡេប៉ូ។ ពួកគេថែមទាំងបាញ់នៅតំបន់លំនៅដ្ឋាន​ឆេកឃឺចា ម៉ាម៉ូហ៊ីយ៉ា ឃ្វាយ៉ាត់ម៉ាហ្សា ម៉ូឃ្វាថេល អាដាស់ដេច អាល់ ហ៉ារុហ្វ  រ៉ូយ៉ាសិតអាហ្វីហ្វ សារាហ្វ  ចូបអាលអាកម៉ា និងបេយស្មៃរ៉ា នៅក្នុងខេត្តឡាតាគា។ ពួកគេក៏បាញ់នៅតំបន់លំនៅដ្ឋាន អាដអេលបាប ដាហាដេតា ជូបេន ការ៉ាជឺន កូណាស់ ហ័ស្ស និងហាម៉ាមីយ៉ាត ក្នុងខេត្តហាម៉ា។ លោក បាឃីន បញ្ចាក់ថា ទាហានរុស្ស៊ីធ្វើប្រតិបត្តិការមនុស្សធម៌មួយនៅតំបន់លំនៅដ្ឋានហាហ្សា​ក្នុងខេត្តដាម៉ាស​ដោយចែកចាយស្បៀងអាហារចំនួន៧៥០កញ្ចប់ដែលមានទំងន់សរុប ៣.៦តោន​ដល់ចំណោមប្រជាជនក្នុងតំបន់៕

LEAVE A REPLY

Please enter your comment!
Please enter your name here