ប្រភពព័ត៌មានពី BBC ចេញផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩
ប្រទេសនីហ្សេរីយ៉ាអនុញ្ញាតឱ្យមេដឹកនាំចលនាអ៊ីស្លាមដែលត្រូវឃុំខ្លួន នៅប្រទេសនីហ្សេរីយ៉ាធ្វើដំណើរទៅបរទេសដើម្បីទទួលបានការព្យាបាល។ គួររំលឹកដែរថាមេដឹកនាំក្រុម Shia លោក Sheikh Ibraheem Zakzaky ជាប់ពន្ធនាគារតាំងពីឆ្នាំ២០១៥មកម្លេះ ។ លោករងការចោទប្រកាន់ពីបទមនុស្សឃាត និងបទឧក្រិដ្ឋផ្សេងទៀតតែលោកបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។ នេះជាសេចក្តីរាយការណ៍របស់លោកស្រី Celestina Olulode៕
