កងទ័ពអ៊ីរ៉ាក់ចាប់ខ្លួនក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៥នាក់ក្នុងទីក្រុងម៉ូស៊ូល

0

ប្រភពព័ត៌មានពី IraqiNews ចេញផ្សាយថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៩

ក្រសួងមហាផ្ទៃអ៊ីរ៉ាក់ប្រកាសកាលពីថ្ងៃអង្គារនេះថាសមាជិកក្រុមភេរវកររដ្ឋអ៊ីស្លាម៤នាក់ត្រូវ បាន​ចាប់ខ្លួននៅភាគខាងជើងខេត្ត Nineveh។ ទូរទស្សន៍ Dijlah បានដកស្រង់សំដីរបស់​ឧត្តមសេនីយ៍ឯក Saad Maan អ្នកនាំពាក្យក្រសួងមហាផ្ទៃអ៊ីរ៉ាក់ដែលបាននិយាយថា ក្នុងចំណោម​អ្នកចាប់ខ្លួនទាំងអស់ក្រុមសកម្មប្រយុទ្ធ៤នាក់រកឃើញថាជាសមាជិករដ្ឋអ៊ីស្លាម Diwan al-Jund។ ពួកគេទាំងនេះត្រូវបានចាប់ខ្លួននៅក្នុងសង្កាត់ North Garage ភាគខាងកើតទីក្រុងម៉ូស៊ូល។ គួររំលឹកថា អតីតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់លោក Haider al-Abadi បានប្រកាសកាលពីខែ​កក្កដា ឆ្នាំ២០១៧ ថារំដោះបានទីក្រុងម៉ូស៊ូលដែលជាទីក្រុងធំទីពីររបស់អ៊ីរ៉ាក់ចេញពីពួកសកម្មប្រយុទ្ធ IS ដែលក្រុមនេះបានកាន់កាប់កាលពីឆ្នាំ២០១៤កន្លងមក។ ក្រុមសកម្មប្រយុទ្ធជាង២៥,០០០នាក់​ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការនេះដែលចាប់ផ្តើមកាលពីខែតុលាឆ្នាំ២០១៦។ យុទ្ធនាការនេះ​មានការគ្រាំទ្រដោយយោធាប៉ារ៉ា និងកងកម្លាំងសម្ព័ន្ធមិត្តអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here