ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩
យ៉ាងហោចណាស់មានមនុស្ស១៨នាក់ស្លាប់ និងប្រមាណជា១០០នាក់ផ្សេងទៀតមានទាំងស្ត្រី និងកុមាររងរបួសក្នុងការផ្ទុះគ្រាប់បែកក្នុងរថយន្តនៅទីក្រុងកាប៊ុលនៅព្រឹកថ្ងៃពុធ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងសុខាភិបាលសាធារណៈ។ ប្រភពព័ត៌មាន TOLOnews ផ្សាយថា ការផ្ទុះនោះកំណត់គោលដៅលើទីស្នាក់ការប៉ូលិសនៅភាគខាងលិចនៃទីក្រុងកាប៊ុលក្នុងម៉ោងមមាញឹកនៅព្រឹកថ្ងៃពុធ។ ក្រុមតាលីបង់អះអាងទទួលខុសត្រូវចំពោះការផ្ទុះ បាននិយាយថា “មជ្ឈមណ្ឌលជ្រើសរើសពលកររងការវាយប្រហារពីអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ ហើយទាហាន និងប៉ូលិសមួយចំនួនស្លាប់ឬរងរបួស។” លោក ណារ៉ាត រ៉ាហ៊ីមី អ្នកនាំពាក្យក្រសួងមហាផ្ទៃមានប្រសាសន៍ថា គ្រាប់បែកផ្ទុះនៅពេលដែលរថយន្តមួយគ្រឿងត្រូវគេបញ្ឈប់នៅប៉ុស្តិ៍ត្រួតពិនិត្យមួយនៅខាងក្រៅស្ថានីយ៍ប៉ូលិស៕