ទួរគី និងអាមេរិកព្រមបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការរួមគ្នានៅភាគខាងជើងប្រទេសស៊ីរី

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩

ប្រទេសទួរគី និងសហរដ្ឋអាមេរិកព្រមព្រៀងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការរួមគ្នាមួយនៅក្នុង​ប្រទេសទួរគី​ដើម្បីអនុវត្ត​ “តំបន់សុវត្ថិភាព”ដែលធ្លាប់គ្រោងទុកយូរមកហើយ​នៅភាគខាងជើង​ប្រទេសស៊ីរី។ ប្រទេសទាំងពីរធ្លាប់មានទំនាស់គ្នាលើការគ្រប់គ្រងតំបន់នោះអស់រយៈពេល​ជាច្រើនខែ។ ក្រសួងការពារជាតិរបស់ប្រទេសទួរគីប្រកាសនូវរបកគំហើញថ្មីនៅថ្ងៃពុធក្រោយ​ពីមានកិច្ចពិភាក្សាអស់រយៈពេល៣ថ្ងៃ។ ក្រសួងនិយាយថា “មជ្ឈមណ្ឌលសកម្ម​ភាពរួម” នឹងបង្កើត​ឡើងឱ្យបានឆាប់តាមដែលអាចធ្វើទៅបានហើយនឹងធ្វើការបង្កើតច្រករបៀងសន្តិភាពដើម្បីអនុញ្ញាតឱ្យជនភៀសខ្លួនវិលត្រឡប់ទៅកាន់ប្រទេសស៊ីរីវិញ។ ការបង្កើតតំបន់សុវត្ថិភាពបណ្តោះអាសន្ន ធ្លាប់​ធ្វើឡើង​លើកដំបូង​នៅខែមករាគឺមួយខែបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ប្រកាស​ពីការដកទ័ពរបស់សហរដ្ឋអាមេរិកនៅភាគខាងជើងប្រទេសស៊ីរី។ ក្រុងវ៉ាស៊ីនតោនមើលឃើញគម្រោង​តំបន់សុវត្ថិភាពថាជាធ្យោបាយមួយដើម្បីរារាំងទីក្រុងអង់ការ៉ាពីការបង្ក្រាបនៅទូទាំងព្រំដែនស៊ីរីទៅលើកងជីវពលឃឺដ។ ប្រទេសទួរគីទាមទារឱ្យមានតំបន់សុវត្ថិភាពណាមួយដែលពុំមានវត្តមានកងកម្លាំង​ឃឺដ (ប្រទេសទួរគីចាត់ទុកឃឺដថាជាភេរវករ)។ នៅខែមុនរដ្ឋមន្ត្រីការបរទេសទួរគីលោក មេឡុត ខាវូសូលូ គំរាមធ្វើប្រតិបត្តិការយោធាប្រឆាំងនឹងជនជាតិឃឺដប្រសិនបើពុំមាន​ការបង្កើតតំបន់​សុវត្ថិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here