ពួកសកម្មប្រយុទ្ធបាញ់គ្រាប់រ៉ូកែត៤គ្រាប់សំដៅមូលដ្ឋាន Hmeimim របស់ប្រទេសរុស្ស៊ី

0

ប្រភពព័ត៌មានពី RT ផ្សាយថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៩

យោធានិយាយថា នៅថ្ងៃព្រហស្បតិ៍ក្រុមសកម្មប្រយុទ្ធស៊ីរីបាញ់រ៉ូកែតចំនួន ៤គ្រាប់ពីប្រព័ន្ធបាញ់បាន​ច្រើន​គ្រាប់ក្នុងទិសដៅឆ្ពោះទៅលើមូលដ្ឋានទ័ពអាកាស Hmeimim។ ការវាយប្រហារកើតឡើង​នៅម៉ោងប្រមាណជា១៣:០០GMT។ យោងតាមប្រភពពីក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា ប្រព័ន្ធការពារអាកាសនៅមូលដ្ឋានឃើញគ្រាប់រ៉ូកែត៤គ្រាប់បាញ់ចេញពីតំបន់បាណាចូលក្នុងមូលដ្ឋាននៅតំបន់ឡាតាគា។ មូលដ្ឋានអាកាសកំពុងដំណើរការជាធម្មតាដោយពុំមានការខូចខាត ឬមានការ​រងរបួស​ណាមួយកើតឡើងដោយសារគ្រាប់រ៉ូកែតវាយប្រហារខុសទីតាំងចម្ងាយប្រមាណ ២គីឡូម៉ែត្រ​នៅភាគឥសាន្តនៃទីតាំងគោលដៅ។ កម្លាំងសន្តិសុខស៊ីរីនិយាយថា យ៉ាងហោចណាស់មាន​អ្នកស្រុក​ចំនួន២នាក់ស្លាប់  និង៤នាក់ផ្សេងទៀតរងរបួស។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋផ្សាយថា នៅក្នុងការអភិវឌ្ឍដាច់ដោយឡែកមួយកម្លាំងរដ្ឋាភិបាលដណ្តើមបានការកាន់កាប់ទឹកដីពីក្រុមឧទ្ទាមនៅភាគពាយព្យនៃប្រទេសស៊ីរីនៅថ្ងៃព្រហស្បតិ៍។ ការដណ្តើមបានតំបន់អាល់សាកនៅ​ភាគខាងជើង​ខេត្តហាម៉ាធ្វើឡើងក្រោយពីមានការដណ្តើមបានភូមិចំនួន២នៅថ្ងៃពុធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here