ប្រភពព័ត៌មាន RT ផ្សាយថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៩
យោងតាមប្រភពអ្នកអនុវត្តច្បាប់បញ្ជាក់អោយដឹងថា ការផ្ទុះមួយកើតឡើងនៅខាងក្រៅស្ថានីយ៍ប៉ូលិសក្នុងទីក្រុងកូផេនហាជេន។ ការផ្ទុះនោះកើតឡើងតែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីគ្រឿងផ្ទុះមួយត្រូវគេបំផ្ទុះនៅជិតការិយាល័យរដ្ឋាភិបាល។ ការផ្ទុះនោះកើតឡើងនៅក្បែរស្ថានីយ៍ប៉ូលិសដែលស្ថិតនៅខាងក្រៅទីក្រុង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សាយអោយដឹងថា បច្ចុប្បន្នប៉ូលិសកំពុងតែតាមរកបុរសម្នាក់ដែលរត់ចេញពីកន្លែងកើតហេតុ។ ពុំមានរបាយការណ៍អំពីការរងរបួសទេ។ ក្នុងវីដេអូរបស់ Ruptly មួយបង្ហាញពីបង្អួចបែកខ្ចាត់ខ្ចាយ និងខូចខាតផ្សេងៗទៀតនៅខាងមុខស្ថានីយ៍។ នៅថ្ងៃអង្គារសប្តាហ៍មុន ការផ្ទុះមួយកើតនៅខាងក្រៅការិយាល័យរបស់ភ្នាក់ងារពន្ធដារបស់ប្រទេសដាណឺម៉ាកក្នុងទីក្រុងកូផេនហាជេនធ្វើឱ្យមនុស្សម្នាក់រងរបួស។ ប៉ូលិសនិយាយថា ឧប្បត្តិហេតុនោះគឺជាលទ្ធផលនៃការវាយប្រហារដោយចេតនា។ ក្រុមមន្រ្តីប្រាប់ភ្នាក់ងារព័ត៌មានថា វាឆាប់ពេកក្នុងការនិយាយថា ការផ្ទុះទាំងពីរមានទំនាក់ទំនងគ្នាឬយ៉ាងណា៕
