ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងស្ថានីយ៍រថភ្លើងទីក្រុងហុងកុង

0

ប្រភពព័ត៌មានពី​ BBC ចេញផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩

ប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នកតវ៉ាទូទាំងទីក្រុងហុងកុង កាលពី​យប់ថ្ងៃ​អាទិត្យ ខណៈបាតុកម្មដែលបន្តអស់រយៈពេល១០សប្តាហ៍កន្លងមកហើយ។ ហើយការបាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែកនេះក៏ត្រូវបានបាញ់នៅក្នុងស្ថានីយ៍ Kwai Fong ផងដែរ ដោយយោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុកបានរាយការណ៍ថា នេះក៏ជាលើកទី១ផងដែរដែលប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែក​ចូលទៅក្នុងស្ថានីយ៍រថភ្លើងក្រោមដីមួយ។ គួររំលឹកថា ការតវ៉ានេះត្រូវបានបង្កឡើងដោយ​សារច្បាប់​ធ្វើបត្យាប័ន​ដ៏ចម្រូងចម្រាស ដែលអាចអនុញ្ញាតឱ្យឧក្រិដ្ឋជនសង្ស័យត្រូវបញ្ជូនទៅកាន់ប្រទេសចិន​ដីគោក​សម្រាប់ការកាត់ក្តី ប៉ុន្តែក្រុមអ្នករិះគន់និយាយថាអាចធ្វើឱ្យប៉ះពាល់ដល់សេរីភាព​ច្បាប់របស់​ទីក្រុងហុងកុង និងប្រើប្រាស់ដើម្បីបំបិតសំឡេងអ្នករិះគន់ទៀតផង៕

LEAVE A REPLY

Please enter your comment!
Please enter your name here