ជនភៀសខ្លួនស៊ីរីមិនអាចវិលត្រលប់ចូលស្រុកវិញ “គ្មានកន្លែងទៅ”

0

ប្រភពព័ត៌មាន The Asahi Shimbun ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩

រដ្ឋបាល Erudoan នៅក្នុងប្រទេសទួរគីដែលបានទទួលជនភៀសខ្លួនជាច្រើនពីប្រទេសស៊ីរីពីសង្គ្រាម ស៊ីវិលបានចាប់ផ្តើមរឹតបន្តឹងការគ្រប់គ្រងអ្នកស្រុក។ នេះក៏ព្រោះតែមិនមានសង្ឃឹមថាជនភៀសខ្លួន ស៊ីរីនឹងអាចវិលត្រលប់ចូលស្រុកវិញទេ ដោយសារតែសង្គ្រាមស៊ីវិលអូសបន្លាយ ហើយពលរដ្ឋទួរគី​មាន​ការព្រួយបារម្ភយ៉ាងខ្លាំង។ ជនភៀសខ្លួនដែលត្រូវបានបង្ខំឱ្យចាកចេញពីទីក្រុងធំ Istanbul កំពុង​ត្អូញត្អែរ​ថា “សូមយល់អំពីស្ថានភាពដ៏សែនលំបាកនេះផង”។ យោងតាម​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុកជនភៀសខ្លួន ប្រជាជនចំនួន ៣,៦៣៩,០០០នាក់ ប្រមាណជា៦៥% នៃប្រជាជន៥៦,២២,០០០នាក់ ជាជនភៀសខ្លួនចេញពីប្រទេស ស៊ីរីទៅកាន់ប្រទេសជិតខាង​ហើយ​ស្នាក់នៅក្នុងប្រទេសទួរគី។ ប្រទេសទួរគីបានបើកព្រំដែនរបស់ខ្លួន ភ្លាមៗបន្ទាប់ពីភាពច្របូក​ច្របល់​របស់ស៊ីរីបានចាប់ផ្តើមក្នុងឆ្នាំ២០១១ ហើយបានទទួលយកជនភៀសខ្លួនជាច្រើននាក់។ ប្រជាជន​ស៊ីរីនៅក្នុងប្រទេសទួរគីត្រូវតែស្ថិតនៅក្នុងខេត្តដែលបានចុះឈ្មោះក្រោមប្រព័ន្ធ “ការការពារ បណ្តោះអាសន្ន” ប៉ុន្តែប្រជាជនស៊ីរីជាច្រើនបានផ្លាស់ទីទៅចុះឈ្មោះនៅតាមទីក្រុងធំៗ ដែលងាយរក ការងារធ្វើ។ ចំនួនប្រជាជនស៊ីរីដែលបានចុះឈ្មោះមានចំនួន៥៤៧,០០០នាក់ ដែលជាចំនួនច្រើន បំផុតនៅក្នុងប្រទេស ប៉ុន្តែតាមពិតគេនិយាយថាប្រជាជនស៊ីរីមានចំនួនច្រើនជាងនេះទៅទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here