ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩
រដ្ឋាភិបាលនិយាយនៅថ្ងៃចន្ទថាប្រទេសអូស្ត្រាលីនឹងចំណាយប្រាក់៥០០លានដុល្លារអូស្ត្រាលី (៣៤០ លានដុល្លារអាមេរិក) ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់កងកំលាំងពិសេសរបស់ខ្លួន។ នេះជាដំណាក់កាលដំបូងនៃផែនការ២០ឆ្នាំដែលមានទឹកប្រាក់៣ពាន់លានដុល្លារដែលនឹងជួយឱ្យមានការឆ្លើយតបប្រសើរជាងមុនចំពោះការគំរាមកំហែងផ្នែកសន្តិសុខទាំងក្នុង និងក្រៅប្រទេស។ រ៉យទ័រនិយាយថាការចំណាយនេះកើតឡើងបន្ទាប់ពីឧប្បត្តិហេតុសន្តិសុខមួយចំនួននៅក្នុងទីក្រុងស៊ីដនី និងមែលប៊នក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយនៅពេលអូស្ត្រាលីព្យាយាមដើរតួនាទីលេចធ្លោជាងគេនៅតំបន់ប៉ាស៊ីហ្វិកនេះ។ នាយករដ្ឋមន្រ្តី Scott Morrison ប្រាប់ក្រុមអ្នកយកព័ត៌មាននៅឯមូលដ្ឋានកងទ័ព Holsworthy ក្នុងទីក្រុងស៊ីដនីថា “ វាជាផលប្រយោជន៍ជាតិរបស់អូស្រ្តាលីដែលមានឯករាជ្យ និងអធិបតេយ្យភាពឥណ្ឌូប៉ាស៊ីហ្វិកដែលប្រទេសទាំងអស់នៅលើពិភពលោកអាចធ្វើចលនាដោយសេរីដោយយោងទៅតាមច្បាប់ដែលមានរួចហើយ”។ កាលពីខែមុននេះ ប្រទេសអូស្ត្រាលីប្រកាសពីផែនការបង្កើតអង្គភាពយោធាថ្មីមួយដើម្បីបណ្តុះបណ្តាល និងជួយដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅតំបន់ប៉ាស៊ីហ្វិក។ ការចំណាយរបស់ប្រទេសនេះលើវិស័យការពារជាតិនឹងឈានដល់២ភាគរយនៃ GDP ដែលបញ្ចប់នៅខែមិថុនា ឆ្នាំ២០២១ ដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និយាយថាវាគួរតែជាគោលដៅចំណាយសម្រាប់សមាជិកសម្ព័ន្ធមិត្តរបស់ណាតូ៕









