ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៩
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ាក់លោក Mohammed al-Hakim និយាយកាលពីថ្ងៃចន្ទនេះថា វត្តមានរបស់កងកម្លាំងលោកខាងលិចនៅក្នុងឈូងសមុទ្រកំពុងបង្កភាពតានតឹងក្នុងតំបន់នេះ។ លោកសរសេរបង្ហោះនៅលើបណ្តាញសង្គមថា “រដ្ឋជាច្រើននៅតំបន់ឈូងសមុទ្រ នេះអាចរួមគ្នាដើម្បីធានានូវការឆ្លងកាត់របស់កប៉ាល់ជាច្រើននោះ”។ លោករដ្ឋមន្រ្តីរូបនេះនិយាយថាទីក្រុងបាដាដកំពុងស្វែងរកការកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់នេះតាមរយៈការចរចារដោយស្ងប់ស្ងាត់ ហើយវត្តមានរបស់កងកម្លាំងលោកខាងលិចនៅក្នុងតំបន់នេះនឹងបង្កើនភាពតានតឹងទៅវិញ។ សេចក្តីថ្លែងការណ៍នេះគឺជាការឆ្លើយតបទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាល ត្រាំ ដើម្បីបង្កើតបេសកកម្មសន្តិសុខកងទ័ពជើងទឹកដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅច្រកសមុទ្រ Strait of Hormuz។ ប្រទេសអង់គ្លេសនិយាយកាលពីសប្តាហ៍មុនថា ខ្លួននឹងចូលរួមក្នុងបេសកកម្មនេះខណៈដែលគ្មានសម្ព័ន្ធមិត្តអាមេរិកផ្សេងទៀតប្រកាសប្តេជ្ញាដោយខ្លួនឯងនោះទេ។ លោក Al-Hakim សង្កត់ធ្ងន់ថាការចូលរួមរបស់អ៊ីស្រាអែលក្នុងបេសកកម្មបែបនេះមិនអាចទទួលយកបាននោះទេ៕