គណៈប្រតិភូអាមេរិកចាប់ផ្តើមធ្វើការនៅមជ្ឈមណ្ឌលមួយនៅភាគខាងត្បូងប្រទេសទួរគីដើម្បីត្រួតពិនិត្យតំបន់សុវត្ថិភាពនៅស៊ីរី

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩

យោងតាមមន្រ្តីទួរគីបានឲ្យដឹងថាគណៈប្រតិភូអាមេរិកទៅដល់ខេត្ត Sanliurfa ភាគខាងត្បូង​ប្រទេសទួរគីដើម្បីចាប់ផ្តើមការងារបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការរួមគ្នាមួយដើម្បីសម្របសម្រួលតំបន់សុវត្ថិភាពដែលបានគ្រោងទុកនៅក្នុងប្រទេសស៊ីរីដែលនៅជាប់ជិតខាងគ្នានោះ។ កាលពី​សប្តាហ៍​មុន​នេះ ទីក្រុងវ៉ាស៊ីនតោន និងអង់ការ៉ាព្រមព្រៀងបង្កើតមជ្ឈមណ្ឌលមួយដែលនឹងគ្រប់គ្រងតំបន់​នៅភាគ​ខាងជើងប្រទេសស៊ីរី ប៉ុន្តែមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានប្រកាសអំពីព័ត៌មាន​លម្អិត​នៃតំបន់​​នោះទេ។ ក្រសួងការពារជាតិទួរគីបង្ហោះនៅថ្ងៃចន្ទថា ការងារដើម្បីបង្កើតមជ្ឈមណ្ឌលនេះ​បាន​ចាប់ផ្តើមហើយហើយគេរំពឹងថាវានឹងដំណើរការសកម្មនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ។ សេចក្តីថ្លែង​ការណ៍​បញ្ជាក់ថា “គណៈប្រតិភូអាមេរិក៦នាក់មកដល់ខេត្ត Sanliurfa ជាមួយនឹងគោលបំណងនៃ​ការរៀប​ចំជាបឋម”។ ទីភ្នាក់ងារព័ត៌មានរ៉យទ័រនិយាយថា ប្រទេសទួរគីចង់ឲ្យតំបន់សុវត្ថិភាពនេះ​មានចម្ងាយ​ច្រើន​ជាង​ទឹកដីរបស់ប្រទេសស៊ីរីទ្វេដងដូចដែលសហរដ្ឋអាមេរិកស្នើឡើង។ សហរដ្ឋអាមេរិក និងទួរគីមានការខ្វែងគំនិតគ្នាចំពោះផែនការសម្រាប់ភាគឥសាន្ត​នៃប្រទេសស៊ីរីដែល​សម្ព័ន្ធមិត្តអាមេរិកនៅលើទឹកដីនេះរួមមានកងកម្លាំងឃឺដ YPG ដែលទីក្រុងអង់ការ៉ាចាត់ទុកថាជា​ក្រុមភេរវករ និងជាសត្រូវនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here